ក្រុមបិសាចក្រហម Manchester United ក៏បានចូលរួមចរចានាំយកខ្សែការពារ Sergio Ramos មករួមក្រុមផងដែរ បន្ទាប់ពីរូបគេអស់កុងត្រាជាមួយ Real Madrid នៅដាច់ខែនេះ។
កីឡាករវ័យ៣៥ឆ្នាំ មិនអាចស្វែងរកកុងត្រាថ្មីជាមួយក្រុម Real Madrid បាននោះទេ ហើយរូបគេនឹងផុតកុងត្រានៅដាច់ខែនេះហើយ។ ក្រុម Manchester City បានចាប់ផ្ដើមចរចាជាមួយសាមីខ្លួនតាំងពីខែមុនម្ល៉េះ តែក៏មិនទាន់សម្រេចអ្វីបានដែរ។ ដោយឡែកនៅពេលនេះក៏មានដំណឹងថាក្រុមរបស់លោក Ole ក៏ចូលខ្លួនចរចាផងដែរ។
ប្រធានក្រុមសញ្ជាតិអេស្ប៉ាញ បានចំណាយពេល១៦រដូវកាលជាមួយក្រុម Real Madrid និងឈ្នះពានរង្វាន់ La Liga ៥ដង ពានរង្វាន់ UEFA Champions League ៤ដង Club World Cup ៤ដងផងដែរ៕ប្រភព៖ DailyMail