Kylian Mbappe ប្រាប់​មូលហេតុ​ដែល​មិន​ផ្ទេរ​ទៅ R.Madrid កាល​ពី​នៅ​អាយុ ១៤ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Kylian Mbappe កំពុង​ស្ថិត​ក្នុង​ចចាមអារ៉ាម​នៃ​ការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid នៅ​រដូវ​ក្តៅ​ខាង​មុខ តែ​មិន​ទាន់​ច្បាស់​ថា​គេ​ព្រម​ទៅ​ចូលរួម​នៅ​ទី​នោះ​ឬ​បន្ត​ឈរ​ជើង​ឲ្យ​ក្លឹប​បារាំង PSG នៅ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​រំឭក​មក​រឿង​ចាស់​កាល​ពី​គេ​នៅ​អាយុ ១៤ ឆ្នាំ Mbappe ក៏​គេ​មាន​ឱកាស​មក​ហ្វឹកហាត់​នៅ​ក្លឹប Real Madrid និង​បណ្តុះបណ្តាល​ខ្លួន​ឯង​នៅ​ទី​នោះ​ដែរ តែ​គេ​បដិសេធ​ហើយ​បន្ត​ឈរ​ជើង​នៅ​ទ្រនំ​ថ្នាល​នៃ​ក្លឹប​ក្នុង​ប្រទេស​បារាំង រហូត​មាន​ឈ្មោះ​បោះ​សំឡេង​ទល់​សព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់​ពី​ហេតុផល​ដែល​គេ​ច្រាន​ចោល​សំណើ​ផ្ទេរ​មក Real កាល​ពី​ជិត ១០ ឆ្នាំ​មុន​នោះ គឺ​ដោយសារ​គេ​មិន​ចង់​ផ្លាស់ប្តូរ​វប្បធម៌​និង​ទម្លាប់​នៃ​ការ​រស់នៅ​លឿន​ពេក កុំ​ថា​ឡើយ​ទោះ​មាន Zinedine Zidane ក៏​គេ​មិន​សម្រេច​ចិត្ត​ទៅ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់ Diario AS បុរស​វ័យ ២២ ឆ្នាំ​និយាយ៖ “ឪពុកម្តាយ​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ចាប់​អាជីព​នៅ​បារាំង ចង់​ឲ្យ​មាន​ចំណេះដឹង​នៅ​បារាំង​និង​ក្នុង​វិស័យ​បាល់ទាត់​ដូច​គ្នា ហើយ​ការ​ដែល​ទៅ​អេស្ប៉ាញ​ទោះ​មាន Zidane ក៏​វា​នៅ​តែ​ជា​ប្រទេស​ផ្សេង​ពី​ប្រទេស​របស់​យើង និង​វប្បធម៌​ផ្សេង​គ្នា ហើយ​ឥឡូវ​ពេល​នេះ Zidane ក៏​លែង​ឈរ​ជើង​នៅ Madrid ស្រប​ពេល​ដែល​លោក Ancelotti បាន​មក​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT