Gerrard ៖ Real Madrid ​នឹង​ភ័យ​ខ្លួន ​បើ​ពួកគេ​ប៉ះ Liverpool ​វគ្គ​ផ្ដាច់ព្រ័ត្រ

Steven Gerrard ​គិត​ថា​ក្រុម Real Madrid ​នឹង​ទទួល​បាន​មេ​រៀន​ឈឺ​ចាប់​ប្រសិន​បើ​ពួកគេ​ប៉ះ​ជាមួយ​ក្រុម Liverpool ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ។

ក្រុម​អធិរាជ​ស ​បាន​កក់​សំបុត្រ​យន្ដហោះ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ​ក្រោយ​ទី​ទម្លាក់​ក្រុម Bayern Munich ​កាល​ពី​យប់មិញ​។ ​ជាមួយ​គ្នា​នេះ​ដែរ ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​មួយ​ក្នុង​ចំណោម​២​គឺ Liverpool ​និង Roma ​ដែល​ប្រកួត​គ្នា​នា​រាត្រី​នេះ។ ភាគរយ​ខ្ពស់​បាន​ទៅ​លើ Liverpool ​ដែល​ពួកគេ​បាន​យក​ឈ្នះ Roma ​៥-២ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​ហើយ។

វីរបុរស​របស់​ក្រុម​ហង្ស​ក្រហម Steven Gerrard ​បាន​ចេញ​មុខ​មក​អះអាង​ថា ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​កាន់​តែ​ល្អ​មើល ​បើ Liverpool ​អាច​ឡើង​ទៅ​ប៉ះ Real Madrid ​បាន។ មួយ​វិញ​ទៀត ​វា​ក៏​ជា​ឱកាស​ដែល​ក្រុម Liverpool ​អាច​ផ្ដល់​មេរៀន​ដល់​ក្រុម​ការពារ​តំណែង​ជើង​ឯក​មួយ​នេះ​ដែរ ព្រោះ​ថា​ពួកគេ​គ្រង​ជើង​ឯក​នេះ​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ។

Gerrard ​បាន​បន្ដ​ទៀត​ថា Real Madrid ​នា​ឆ្នាំ​នេះ​មិន​ល្អ​ដូច Real Madrid ​កាល​ពី​ឆ្នាំ​មុន​ឡើយ ​ហើយ Liverpool ​នេះ​ឯង​ដែល​ជា​ក្រុម​នឹង​ធ្វើ​ឱ្យ​ពួកគេ​ឈឺ​ចាប់​នៅ Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ។ នេះ​អាច​ជា​ឆ្នាំ​របស់ Liverpool ​ដែល​ត្រលប់​ទៅ​រក​ពាន​រង្វាន់​វិញ​ហើយ ​ក្រោយ​ពី​ខកខាន​ច្រើន​ឆ្នាំ។

ក្រុម​ Real Madrid ​ជា​ក្រុម​ជោគជ័យ​ខ្លាំង​បំផុត​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ដោយ​ឈ្នះ​បាន​១២​ពាន​រង្វាន់​ទៅ​ហើយ។ ស្រប​ពេល Liverpool ​វិញ ​ជា​ក្រុម​ជោគជ័យ​ជាង​គេ​ក្នុង​ពាន​រង្វាន់​នេះ ​នៅ​អង់គ្លេស ​ដោយ​ឈ្នះ​បាន​៥​ដង៕

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT