អតីតវីរបុរសក្នុងពិភពបាល់ទាត់ប្រចាំប្រទេសអាហ្សង់ទីនគឺលោក Diego Maradona បានទទួលមរណភាពកាលពីថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ២០២០ ដោយសារតែជំងឺគាំងបេះដូង។ ការបាត់បង់វីរបុរសរូបនេះ បានធ្វើឲ្យពលរដ្ឋអាហ្សង់ទីន និងអ្នកគាំទ្រក្នុងវិស័យបាល់ទាត់មានការសោកស្ដាយនិងសោកសង្រេងជាខ្លាំង។
មកទល់ថ្មីៗនេះរូបសំណាករបស់ Diego Maradona ដែលសហព័ន្ធបាល់ទាត់អាហ្សង់ទីនសាងសង់ឡើងដើម្បីជាការគោរព និងបង្ហាញដល់ក្មេងៗជំនាន់ក្រោយឲ្យបានដឹង ក៏ត្រូវបានបើកសម្ភោធក្រោមការចូលរួមពីសំណាក់កីឡាកររបស់ជម្រើសជាតិអាហ្សង់ទីនទាំងអស់កាលពីយប់មិញ មុនបើកការប្រកួតទល់ឈីលី។
អ្នករាល់គ្នាបានមកគោរពវិញ្ញាណក្ខន្ធនិងបើករូបសំណាកនោះឡើង ដោយគេឃើញជាទម្រង់រូបរាងរបស់ Diego Maradona អមនឹងបាល់មួយនៅជាប់ជើងរបស់លោក។ ក្រៅពីនោះកីឡាករក្នុងក្រុមក៏បានប្រើប្រាស់អាវលេខ ១០ អមនឹងរូបភាពរបស់ Maradona ជាមួយពាក្យ “១៩៦០-∞ ” ដើម្បីសម្គាល់ពីនាមជាវីរបុរសរបស់លោកជារៀងរហូតផងដែរ៕
ទស្សនាវីដេអូខាងក្រោម៖
Argentina have unveiled a Diego Maradona statue 🙌pic.twitter.com/BixPiPfRfl
— GOAL (@goal) June 3, 2021
ប្រភព៖ Goal