Ronaldo ថា​ពាន​រង្វាន់​នេះ​ធំធេង​បំផុត​ក្នុង​ជីវិត​ខ្លួន ដល់​ថ្នាក់​កើត​មាន​អារម្មណ៍ ៣ ​ក្នុង​ការ​ប្រកួត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Cristiano Ronaldo បាន​ប្រលូក​នៅ​ការ​លេង​ឲ្យ​ក្លឹប​អាជីព​និង​ជម្រើស​ជាតិ​រាប់​រយ​ប្រកួត ហើយ​ក៏​រក​បាន​គ្រាប់​បាល់ និង​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជា​បន្តបន្ទាប់​ផង​ដែរ។ យ៉ាង​ណា​សម្រាប់ CR7 ពាន​មួយ​ដែល​លោក​គិត​ថា​សំខាន់​បំផុត​នោះ មិនមែន​ជា​ពាន​នៅ​ក្លឹប​ឬ​ពាន​បុគ្គល​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​ពាន​នៅ​ជម្រើស​ជាតិ​ជាមួយ​ព័រទុយហ្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាប់ LiveScore កីឡាករ​វ័យ ៣៦ ឆ្នាំ​ដែល​ត្រៀម​នឹង​ចូលរួម​ការ​ប្រកួត​នៅ Euro 2020 នា​សប្តាហ៍​ក្រោយ​និយាយ​ថា៖ “ការ​ចាប់ផ្តើម​ប្រកួត UEFA Euro 2016 ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ខ្ញុំ តែ​ខ្ញុំ​ក៏​បាន​សោកសៅ​បន្តិច ពេល​ខ្ញុំ​ទទួល​រង​របួស [នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់​បារាំង] តែ​ទី​បញ្ចប់​ខ្ញុំ​បាន​សម្រក់​ទឹក​ភ្នែក​ដែល​បង្កប់​ដោយ​ភាព​សប្បាយ​រីករាយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ថែម​ថា៖ “ខ្ញុំ​មាន​បទពិសោធន៍​ទទួល​រង​នូវ​អារម្មណ៍ ៣ ផ្សេង​គ្នា​ក្នុង​ការ​ប្រកួត​នោះ ហើយ​វា​ពិត​ជា​អស្ចារ្យ ខ្ញុំ​សឹង​តែ​មិន​ចង់​ជឿ ដោយ​វា​ជា​ពាន​រង្វាន់​ដ៏​សំខាន់​បំផុត ដែល​ខ្ញុំ​ធ្លាប់​បាន​ឈ្នះ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឈាន​មក​ដល់​ការ​ប្រកួត​សារ​ជា​ថ្មី ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Juventus និយាយ៖ “ប្រសិន​ជា​អាច​ឈ្នះ​វា​ម្តង​ទៀត នោះ​វា​នឹង​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​បំផុត ដោយ​យើង​មក​ចូលរួម​ការ​ប្រកួត​នេះ​ពោរពេញ​ដោយ​មហិច្ឆតា ដោយ​យើង​មាន​ក្រុម​ល្អ និង​ពិត​ជា​រឹងមាំ​ខ្លាំង​ណាស់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT