កូន​ប្រុស​បង្កើត​របស់​លោក Johan Cruyff ​បោះបង់​ការងារ​នៅ​ចិន មក​ចាប់​មុខ​តំណែង​ថ្មី​នៅ Barca

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​ប្រុស​របស់​អតីត​វីរបុរស​លោក Johan Cruyff មាន​ឈ្មោះ Jordi Cruyff ​បាន​វិល​ត្រលប់​មក​ប្រទេស​អេស្ប៉ាញ និង​ចូលរួម​ជាមួយ​ក្លឹប Barcelona វិញ​ហើយ បន្ទាប់​ពី​សម្រេច​បោះបង់​ការងារ​នៅ​ឯ​ប្រទេស​ចិន។ នេះ​បើ​តាម​របាយការណ៍​ពី Diario Sport បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លង​មក​គេ​មាន​តំណែង​ជា​អ្នកចាត់ការ​នៅ​ក្លឹប​មួយ​ក្នុង​ប្រទេស​ចិន ហើយ​បើ​ទោះ​បី​ពេល​នេះ​កុងត្រា​របស់​គេ​សល់​រយៈ​ពេល ៦ ខែ​ទៀត​ក្តី តែ​គេ​បាន​ដោះស្រាយ​បញ្ចប់​វា​មុន និង​ត្រៀម​ប្រកាស​ក្លាយ​ជា​ចំណែក​មួយ​របស់​ Barcelona ចាប់​ពី​ខែ​ថ្ងៃ​ទី ១ ​សីហា​ខាង​មុខ​ត​ទៅ។ គេ​នឹង​ចូលរួម​នៅ​ផ្នែក​ចាត់ចែង​កីឡា ជាមួយ​លោក Ramon Planes និង Mateu Alemany ដែល​ជា​មុខ​តំណែង​ខ្ពស់​គួរសម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា Jordi Cruyff គេ​ក៏​ធ្លាប់​ជា​អតីត​យុវជន​ថ្នាល​របស់ Barcelona នៅ​កំឡុង​ទសវត្ស​ឆ្នាំ ៩០ ហើយ​បាន​រួមរស់​ជាមួយ​ក្លឹប​អេស្ប៉ាញ​ជា​ច្រើន​មាន​តាំង​ពី Celta Vigo, Espanyol និង Alaves ក៏​ដូច​ជា​ក្លឹប​នៅ​អង់គ្លេស Man Utd ប៉ុន្តែ​អាជីព​ជា​កីឡាករ​របស់​គេ​មិន​ទទួល​បាន​ផ្លែផ្កា​ជោគជ័យ​ដូច​ឪពុក​លោក Johan Cruyff នោះ​ឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT