Spurs កំពុង​ចរចា​ដល់​ដំណាក់​កាល​ប្រាក់​ឈ្នួល​ជាមួយ Conte ហើយ​មិន​អនុញ្ញាត​នៅ​រឿង​មួយ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​របាយការណ៍​ពី Fabrizio Romano ជា​អ្នក​ព្យាករណ៍​ឆុតៗ​មួយ​លើ​ទីផ្សារ​ដោះដូរ​ក្នុង​ពិភព​បាល់ទាត់ បាន​ឲ្យ​ដឹង​មុន​នេះ​ថា ក្លឹប​អង់គ្លេស Tottenham Hotspur កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​អ្នកចាត់ការ​លោក Antonio Conte អំពី​ការ​មក​ដឹកនាំ​នៅ​រដូវ​កាល​ក្រោយ ២០២១/២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Conte ត្រៀម​នឹង​ប្រកាស​ពី​ការ​ចែក​ផ្លូវ​ជាមួយ​ក្លឹប Inter Milan នៅ​ពេល​ខាង​មុខ ហើយ​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ដែល​អាច​នឹង​ចរចា​យក​លោក ដោយ​ក្នុង​នោះ Spurs ក៏​កំពុង​ឈាន​ដល់​ក្តី​សង្ឃឹម​ខ្ពស់​មួយ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ការ​ចរចា​គឺ​ឈាន​ដល់​ដំណាក់​កាល​និយាយ​អំពី​ថ្លៃ​ឈ្នួល ជាមួយ​ភាគី​ភ្នាក់ងារ​រត់ការ​របស់​លោក Conte ហើយ ប៉ុន្តែ​រឿង​មួយ​ដែល Spurs មិន​អនុញ្ញាត​នោះ គឺ​មិន​ឲ្យ​លោក Conte នាំ​យក​បុគ្គលិក​ជា​ជំនួយ​ការ​របស់​ខ្លួន​លើស​ពី ៤ រូប​ឡើយ​មក​កាន់​ក្លឹប​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​សម្រេច​បែប​ណា​យើង​នឹង​បាន​ដឹង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ បញ្ជាក់​ថា Spurs តាំង​ពី​លោក Jose Mourinho ចាកចេញ​ពី​តំណែង គឺ​មិន​ទាន់​រក​បាន​អ្នកចាត់ការ​ពេញលេញ​មួយ​នៅ​ឡើយ ដោយ​សព្វថ្ងៃ​ដឹកនាំ​ដោយ​លោក Ryan Mason ជា​គ្រូ​បណ្តោះ​អាសន្ន ដែល​មិន​សង្ឃឹម​ថា​អាច​ទទួល​បាន​តំណែង​ផ្លូវ​ការ​ឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT