ស្ងាត់ៗ Bayern Munich ជិតទិញបានកីឡាករ AT Madrid ម្នាក់ហើយ

ក្រុម Bayern Munich បានយល់ព្រមទិញយកខ្សែបម្រើ Saul Niguez ពីក្រុម Atletico Madrid ហើយ ក្នុងតម្លៃប្រមាណជា៦៨លានផោនឯណោះ។

កីឡាករវ័យ២៦ឆ្នាំខាងលើនេះ ត្រូវបានក្រុម Manchester United ចង់បានផងដែរ ប៉ុន្តែចុងក្រោយបែរជាមានដំណឹងថាក្រុម Bayern Munich យកបានមុនទៅវិញ។ ខ្សែបម្រើការពាររូបនេះ ចំណាយពេលរហូតមកជាមួយក្រុម AT Madrid ហើយចុងក្រោយនេះជួយក្លឹបឈ្នះពាន La Liga ថែមទៀត។ នៅរដូវកាលថ្មីខាងមុខ រូបគេចង់ស្វែងរកក្លឹបថ្មីដើម្បីស្រង់យកបទពិសោធថ្មីហើយ។

ប្រភពបានបញ្ជាក់ថា Bayern Munich នឹងចំណាយ៦៨លានផោនដើម្បីទិញយកកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ។ ខណៈដែល AT Madrid នឹងយកចំណែកខ្លះនៃប្រាក់លក់សរុប ប្រមាណ៣៤លានផោនទៅទិញកីឡាករថ្មីទៀតឈ្មោះថា Rodrigo de Paul ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT