Marcelo៖ Juventus? ​ខ្ញុំ​នឹង​នៅ Real Madrid ​រហូត​ដល់​ចុង​បញ្ចប់

ខ្សែ​ការពារ Marcelo ​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា ខ្លួន​នឹង​រួម​រស់​ជាមួយ​ក្រុម Real Madrid ​រហូត​ដល់​ទី​បញ្ចប់ ​មិន​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​ណា​នោះ​ទេ។

មួយ​រយៈ​ចុង​ក្រោយ​នេះ ​មាន​ដំណឹង​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា Marcelo ​អាច​នឹង​ត្រូវ​ក្រុម Real Madrid ​លក់​ចេញ​ទៅ​ក្លឹប Juventus ​ដើម្បី​ប្ដូរ​យក Sandro ​ត្រលប់​មក​វិញ។ ហើយ​មាន​ដំណឹង​ខ្លះ​ផ្សាយ​ទៀត​ថា ​ខ្សែ​ការពារ​ប្រេស៊ីល ​កំពុង​មាន​បញ្ហា​ជាមួយ​អ្នក​ចាត់ការ​ទើប​បាន​ជា​ក្លឹប​ចង់​លក់​ចេញ។

យ៉ាងណាមិញ ​ដើម្បី​បំបាត់​មន្ទិល​អស់​នេះ ​Marcelo ​ផ្ទាល់​បាន​និយាយ​ថា​៖“ខ្ញុំ​សប្បាយ​ចិត្ត​នៅ Madrid ​ហើយ​អ្នក​រាល់​គ្នា​គួរ​តែ​ដឹង​ថា​ខ្ញុំ​សល់​កុងត្រា​ច្រើន​ឆ្នាំ​ទៀត​នៅ​ទី​នេះ។ Madrid ​ជា​ក្លឹប​ល្អ​បំផុត​លើ​លោក ​ហើយ​ខ្ញុំ​នឹង​នៅ​ទី​នេះ រហូត​ដល់​ទី​បញ្ចប់។ ជួន​កាល Media ​មិន​មែន​ពិត​ទាំង​អស់​នោះ​ទេ ​ពួកគេ​អាច​ចុះ​ផ្សាយ​បាន​ជា​និច្ច ​ចំពោះ​រឿង​ចចាមអារ៉ាម”៕ប្រភពះ៖ En.as

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT