Neymar បានព្យាករណ៍ថាក្រុមជើងឯកនៅលីគអង់គ្លេសឆ្នាំនេះ នឹងនៅតែជា Manchester City ដដែល ខណៈដែលក្រុម Liverpool ឯណោះវិញ មិនមានឈ្មោះក្នុងTop4 ឡើយ។
Neymar បានទៅលេងនៅ Barcelona កាលពីសប្ដាហ៍មុននេះ ដោយបានជួបជាមួយ Luis Suarez និង Ivan Rakitic ដែលជាអតីតមិត្តរួមក្រុមរបស់ខ្លួន។ នៅគ្រានោះដែរ ខ្សែប្រយុទ្ធរបស់ក្រុម PSG បាននិយាយថានៅលីគអង់គ្លេសម្នាក់ជើងឯកនៅតែជា Man City ដដែល។ ដោយឡែកក្រុមលេខ២ នឹងបានទៅលើក្រុម Man Utd លេខ៣ បានទោលើក្រុម Chelsea និងលេខ៤បានទៅលើក្រុម Spurs ។
កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ មិនបានជ្រើសរើសយក Liverpool ឬ Arsenal ឱ្យបានជាប់ក្នុង Top4 ឡើយឆ្នាំនេះ បើទោះជាគេមើលឃើញថា ហង្សក្រហមកំពុងធ្វើបានល្អដើមរដូវកាលឈរកំពូលតារាងក៏ដោយ៕ប្រភព៖ DailyMail