ឪពុក Aguero ថា Pep ធ្វើជាយំទេ មិនមែនចេញពីចិត្តឡើយ

លោក Leonel del Castillo ដែលជាឪពុករបស់ Sergio Aguero បានអះអាងថាលោក Pep បានសម្ដែងជាយំនៅមុខអ្នកគាំទ្រ នៅថ្ងៃលាគ្នាជាមួយកូនប្រុសរបស់ខ្លួននៅទឹកដីអង់គ្លេស។

Aguero បានបញ្ចប់អាជីពនៅក្លឹប Manchester City ហើយ និងបានសម្រេចចូលរួមជាមួយក្រុម FC Barcelona ជាមួយកុងត្រា២ឆ្នាំ។ នៅថ្ងៃចុងក្រោយរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះក្នុងក្របខណ្ឌ Premier League លោក Pep ដែលជាអ្នកចាត់ការក្រុម បានយំ នៅពេលគេសួរពី Aguero ដែលមើលទៅពិតជាគួរឱ្យអាណិត និងគោរពទឹកចិត្តស្រលាញ់កូនក្រុមរបស់លោកខ្លាំងណាស់។

តែផ្ទុយទៅវិញ បើតាមឪពុករបស់ Aguero បែរជានិយាយបែបនេះថា៖ “ខ្ញុំមិនជឿទឹកភ្នែករបស់គាត់ទេ។ គាត់មិនដែលបង្ហាញការស្មោះត្រង់ជាមួយកូនប្រុសខ្ញុំឡើយ។ ក្នុងគំនិតរបស់ខ្ញុំ គាត់មិនដែលចង់បានកូនខ្ញុំទេ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT