មានដំណឹងថា PSG ទាក់ទង Ronaldo ហើយ

ក្រុម PSG ចាប់ផ្ដើមចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធ Cristiano Ronaldo ហើយ បន្ទាប់ពីរូបគេបានបង្ហាញការចង់ចាកចេញពីក្រុម Juventus ។

Ronaldo ក្រោយពីបិទបញ្ចប់រដូវកាលនេះទៅ បានបង្ហាញកាន់តែច្បាស់ពីការចង់ចាកចេញពីក្រុម Juventus ហើយ។ រូបគេបានអះអាងថាបានឈ្នះពានរង្វាន់គ្រប់យ៉ាងតាមការសន្យារបស់ខ្លួនមុនឈានជើងចូលទឹកដីអ៊ីតាលីទៅហើយ ដូច្នេះល្មមដល់ពេលស្វែងរកបទពិសោធថ្មីទៀតហើយ។ ស្របពេលក្លឹបជាច្រើនក៏បានចាប់អារម្មណ៍សម្ដីរបស់គេនេះដែរ។

ក្នុងនោះ PSG ដែលកំពុងស្វែងរកខ្សែប្រយុទ្ធម្នាក់ផងនោះ ក៏មើលឃើញថាប្រសិនបើពួកគេអាចយកអតីតកីឡាករ Real Madrid ម្នាក់នេះមកបាន នោះនឹងចំណេញច្រើនមិនខាន។ មួយវិញទៀត Ronaldo វ័យ៣៦ឆ្នាំមែន ប៉ុន្តែនៅអាចលេងបានល្អ ហើយបើនាំយកមកបាន ចាប់ដៃគូជាមួយ Neymar និង Mbappe ទៀត នោះនឹងកាន់តែល្អឡើងមួយកម្រិតទៀតហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT