លោក Carlo Ancelotti បានបង្ហាញខ្លួនជាផ្លូវការហើយ ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុម Real Madrid ជាមួយកុងត្រារហូតដល់ទៅ៣ឆ្នាំឯណោះ។
វត្តមានរបស់បុរសសញ្ជាតិអ៊ីតាលីមកដឹកនាំ Real Madrid ជាលើកទី២នេះ ត្រូវបាន Eden Hazard ខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃម្នាក់របស់អធិរាជស មើលឃើញថាជារឿងល្អសម្រាប់ខ្លួន។ រឿងល្អនោះ ត្រង់ថា Ancelotti បានបញ្ជូលឈ្មោះរូបគេ ក្នុងបញ្ជីកីឡាករដែលត្រូវប្រើប្រាស់សម្រាប់រដូវកាលក្រោយផងដែរ។ ដោយនេះ បញ្ជាក់ថារូបគេនឹងបន្ដលេងនៅ Bernabeu បានទៀតនារដូវកាលក្រោយ។
អតីតកីឡាករ Chelsea ក៏បាននិយាយទៀតថា៖ “គ្រប់គ្នានៅ Real Madrid សុទ្ធតែបានស្គាល់ Ancelotti ដែលធ្លាប់យកពានរង្វាន់ឱ្យក្លឹប។ គាត់បានឈ្នះ Champions League នៅទីនេះ យើងដឹងថាគាត់ជាគ្រូបង្វឹកពោរពេញដោយបទពិសោធម្នាក់។ ខ្ញុំគិតថាយើងនឹងធ្វើរឿងល្អៗបានជាមួយគ្នា”៕ប្រភព Marca