Messi ៖ ប៉េណាល់ទី ​ជា​រឿង​ពិបាក​សម្រាប់​ខ្ញុំ ដែល​ត្រូវ​ពង្រឹង​បន្ថែម

Lionel Messi ​បាន​បញ្ជាក់​ថា ​ការ​ទាត់​បាល់​ប៉េណាល់ទី គឺ​ជា​រឿង​ពិបាក​ខ្លាំង​ណាស់​សម្រាប់​​ខ្លួន ​ហើយ​វា​ក៏​ជា​ចំណុច​មួយ​ត្រូវ​ពង្រឹង​បន្ថែម​ផង​ដែរ។

Messi ​ជា​កីឡាករ​កំពូល​ម្នាក់​លើ​លោក ​ដែល​គ្រប់​គ្នា​បាន​ស្គាល់។ បុរស​ម្នាក់​នេះ ​ឈ្នះ​ពាន​រង្វាន់​ច្រើន​បំផុត​នៅ​ក្លឹប FC Barcelona ​ហើយ​ក៏​ជា​តារា​ឆ្នើម​ប្រជែង​យក​ពាន​កិត្តិយស​សឹង​តែ​រាល់​ឆ្នាំ​ផង​ដែរ។ យ៉ាងណាមិញ ​Messi ​បាន​និយាយ​រឿង​មួយ​ដែល​ខ្លួន​ពិបាក​ជាង​គេ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​នោះ គឺ​ការ​ទាត់​បាល់​ប៉េណាល់ទី​តែ​ម្ដង។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​បាន​និយាយ​បែប​នេះ​ថា​៖ “ប៉េណាល់ទី ​ជា​រឿង​ពិបាក​សម្រាប់​ខ្ញុំ ​ហើយ​ខ្ញុំ​ក៏​ចង់​ពង្រឹង​វា​បន្ថែម​ផង​ដែរ។ វា​ងាយ​ស្រួល​ទាត់​នៅ​ពេល​ហ្វឹកហាត់ ប៉ុន្តែ​ជាក់​ស្ដែង​នៅ​លើ​ទីលាន​ប្រកួត ​មិន​ងាយ​ស្រួល​នោះ​ទេ។ មាន​រឿង​ជា​ច្រើន ​ត្រូវ​ហ្វឹកហាត់​បន្ថែម​ទៀត”។

Lionel Messi ​បង្ហាញ​ខ្លួន​ឱ្យ Barcelona ​បាន​៦៤១​ប្រកួត និង​រក​គ្រាប់​បាល់​បាន​៥៥៦​គ្រាប់​មក​ហើយ គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ។ កីឡាករ​ពាក់​អាវ​លេខ​១០​នេះ ​ទទួល​បាន​បាល់​ប៉េណាល់ទី​៨៨​ដង​ដែរ ​ក្នុង​អាជីព​របស់​ខ្លួន ​ដោយ​ស៊ុត​ចូល​បាន​៧១​គ្រាប់ ​ខកខាន​១៧​គ្រាប់៕ប្រភព៖ DailyMail

  • Messi ៖ ប៉េណាល់ទី ​ជា​រឿង​ពិបាក​សម្រាប់​ខ្ញុំ ដែល​ត្រូវ​ពង្រឹង​បន្ថែម