ខ្សែបម្រើ Kevin De Bruyne នឹងខកខានការប្រកួតបើកឆាក Euro ខាងមុខនេះទល់ក្រុមជម្រើសជាតិរុស្ស៊ី ដោយសារតែបញ្ហារបួសច្រមុះ និងរង្វង់ភ្នែកមិនទាន់ជាសះស្បើយ។
ក្រុមជម្រើសជាតិបែលហ្សិកបានបញ្ចូលឈ្មោះរបស់កីឡាករក្រុម Manchester City ខាងលើនេះក្នុងក្រុមដដែល ប៉ុន្តែបានបញ្ជាក់ច្បាស់ថាប្រកួតបើកឆាកទល់រុស្ស៊ី រូបគេមិនបានលេងទេ។ ខណៈដែលប្រកួតបន្ដបន្ទាប់ទៀតនោះ ទំនងជា Bruyne អាចលេងបានវិញ តែត្រូវលេងដោយពាក់របាំងការពារមុខហើយ។
លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក បានអះអាងថា Bruyne នឹងប្រើរបាំងមុខដូចកាល Vertonghen ប្រើប្រាស់ដែរ។ រូបគេជាមិនទាន់សម្រាប់ប្រកួតបើកឆាក Euro ទេ ប៉ុន្តែប្រកួតបន្ដបន្ទាប់ទៀតនឹងអាចលេងបានវិញហើយ។ នេះជាដំណឹងល្អមួយសម្រាប់បែលហ្សិកផងដែរ៕ប្រភព Dailymail