ក្រោយ​ផ្តួល ចាន់ រតនា Xie Wei បន្ត​ផ្តួលដៃគូ​ឥណ្ឌា Agasa ទឹក​ទី​២

“អ្នក​ប្រមាញ់” Xie Wei បានបន្ថែម​ជ័យជម្នះ​ដ៏​អស្ចារ្យ​មួយ​ទៀត​ហើយ​ក្នុង​អាជីព​ប្រដាល់​របស់​ខ្លួន បន្ទាប់​ពី​ផ្តួល​អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌា Kantharaj Agasa “Kannadiga” នៅ​ព្រឹត្តិការណ៍ ONE: FULL BLAST។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Xie បាន​បង្កើត​កំណត់​ត្រា​​បញ្ឈប់​ដៃ​គូ​លើក​ទី​៧ ក្នុង​ចំណោម​ជ័យជម្នះ​ទាំង​៧​​លើក​របស់​ខ្លួន​នៅ​ពេល​ដៃ​គូ Agasa មិន​អាច​ធ្វើ​អ្វី​បាន​លើ​រូប​គេ​ឡើយ​សម្រាប់​ការ​ប្រកួតគុន​ចម្រុះ​កាល​ពី​ថ្ងៃ​សុក្រ ទី​២៨​ ខែ​ឧសភា​កន្លង​ទៅ​នេះ​នៅ​សង្វៀន Singapore Indoor Stadium។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​តែង​តែ​ជា​​ប្រវត្តិ​នៃ​ក្បាច់​វ៉ៃ​ពិសេស​ពីរ​នៅ​ពេល​អ្នក​ពូកែ​កណ្តាប់​ដៃ​បាន​ជួប​នឹង​អ្នក​ជំនាញ​ក្បាច់​ក្រោម ហើយ​ Agasa បាន​ផ្តោត​សំខាន់​លើ​ជំនាញ​ក្រោម​របស់​ខ្លួន។ Xie បាន​ជួប​បញ្ហា​ស្មុគ​ស្មាញ​នៅ​ទឹក​ទី​១ នៅ​ពេល​អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌា​បាន​ព្យាយាម​សម្រុក​ចូល​ និង​ចាប់​​បោក​ផ្តួលជា​បន្ត​បន្ទាប់។ យ៉ាង​ណា កីឡាករ​ចិន​រហស្សនាម​ អ្នក​ប្រមាញ់​​​មាន​ក្បាច់​ទប់​ទល់ និង​ការពារ​បាន​យ៉ាង​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាព​មាំ​មួន និង​ការពារ​បាន​ល្អ​ជំរុញ​ឲ្យ​អ្នក​លេង​គុន​ចម្រុះ​ហាក់​ខ្លាច​ញញើត​ ដោយ​មិន​ហ៊ាន​សម្រុក​ចូល​ចាប់​ផ្តេស​ផ្តាស​ទៀត​ទៀត​ទេ។ តាម​រយៈ​ទប់​ស្កាត់​ក្បាច់​ក្រោមរបស់​ដៃ​គូ​បាន​ល្អ​ Xie បាន​ចាប់​ផ្តើម​ប្រើ​ជំនាញ​របស់​ខ្លួន​គឺ​ទាត់ និង​កណ្តាប់ ថែមទាំង​កែង​ដែល​ដាក់​សម្ពាធ​ឲ្យ​កីឡាករ​មក​ពី​ខេត្ត​ Bangaloreបាន​ព្យាយាម​ថយ​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាល់​ពេល​ដែល​ Xie បាន​ដាក់​សម្ពាធ​ រូប​គេ​បាន​ចេញ​កណ្តាប់​ដៃ​ឆ្វេង​ស្តាំៗ​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​ក៏​ទាត់​ថែម​ទាំង​ទៀត ពេល​នោះ Agasa កាន់​តែ​ព្យាយាម​ថយ​ក្រោយ និង​ប៉ុន​បង់​ចាប់​ផ្តួល​ម្តង​ម្កាល​ប៉ុណ្ណោះ តែ​មិន​មាន​ប្រសិទ្ធភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល​ជា​មួយ​នឹងជំនឿ​ចិត្ត​កាន់​តែ​ខ្ពស់​ក្នុង​ការ​ប្រកួត​នេះ នៅ​ទឹក​ទី​២ អ្នក​លេង​គុន​ចម្រុះ​ជំនាញ​កណ្តាប់​ដៃ​ចិន​បាន​បង្កុះ​ភ្លៀង​​កាន់​តែ​ខ្លាំង​ដោយ​បាន​ប្រើ​ជង្គង់​ហោះ​ថែម​ទៀត។ ការ​ប្រើជង្គង់​ហោះ​ពិត​ជា​ធ្វើ​ឲ្យ​រូប​គេ​មាន​ប្រសិទ្ធភាព​ដែល​ធ្វើ​ឲ្យ​កីឡាករ​ឥណ្ឌា​ព្យាយាម​រត់​គេច​ស្ទើរ​ពេញ​សង្វៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​ជង្គង់​ហោះ​​ និង​កែង​ជា​បន្ត​បន្ទាប់​នោះ​​ហើយ​ធ្វើ​ឲ្យ​កីឡាករឥណ្ឌា​ទទួល​រង​យ៉ាង​ដំណំ​នៅ​ចុង​ទឹក​ទី​២ ប៉ុន្តែ​ត្រូវ​បាន​ស្នូរ​ជួរ​បន្លឺ​ឡើង​ដើម្បី​បញ្ចប់​ទឹក​ទី​២។ នៅពេល​ឈប់​សម្រាក​នៅ​ទឹក​ទី​២ ក្រុម​ការងារ​កីឡាករ​ឥណ្ឌា និង​អាជ្ញាកណ្តាល​ពិនិត្យ​ឃើញ​ថា​ Agasa មាន​របួស​ខ្លាំង​​ធ្ងន់​ធ្ងរ​​ហើយ​ក៏​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង​ដើម្បី​ផ្តល់​ឲ្យ​កីឡាករ​ចិន​រូប​នេះ​ឈ្នះ​ដោយ​បញ្ឈប់​ដៃ​គូ​លើក​ទី​៧​ក្នុង​អាជីព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ជាជ័យជម្នះ​ដ៏​ពិសេស​មួយ​ទៀត​សម្រាប់ Xie បន្ទាប់​ពី​បាន​ផ្តួល​អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា កាល​ពីខែ​ធ្នូ ចុង​ឆ្នាំ​២០២០។ រហូត​ដល់​ពេល​នេះ កំណត់​ត្រា​របស់​កីឡាករ​ចិន​ឈ្នះ ១៣​ដង និង​ចាញ់​៣​ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ទៀត​នេះ ជ័យជម្នះ​លើ​ដៃ​គូ​ខ្លាំង​ៗ​ជា​បន្ត​បន្ទាប់​បាន​ផ្តល់​ឲ្យ​រូប​គេ​កាន់​តែ​មាន​ពន្លឺ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ខណៈ​រូប​គេ​បាន​ប្តេជ្ញា​ក្លាយ​ជា​កីឡាករ​ចិន​ទី​១​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT