គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បន្តពិភាក្សាផែនការលម្អិតត្រៀមចូលរួម ស៊ីហ្គេម នៅវៀតណាម

គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន បានបន្តពិភាក្សាលម្អិតបន្ថែមជាមួយគណៈកម្មការជំនាញរបស់ខ្លួន និងសហព័ន្ធកីឡាជាតិនានា ស្តីពីត្រៀមលក្ខណៈចូលរួមប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម និងត្រៀមរៀបចំប្រតិភូជាន់ខ្ពស់ សម្តែងការស្វាគមន៍ ការទទួលសិទ្ធិ និងទទួលទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាមបន្តមកម្ចាស់ផ្ទះ ស៊ីហ្គេមកម្ពុជា ឆ្នាំ២០២៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា យោងតាមផែនការយុទ្ធសាស្ត្ររបស់ CAMSOC តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC តែងតែជំរុញឲ្យគណៈអចិន្ត្រៃយ៍បន្តយកចិត្តទុកដាក់លើការត្រួតពិនិត្យ តាមដាន កិច្ចការនានាត្រៀមចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៣។ ដូច្នេះហើយជារៀងរាល់សប្តាហ៍ គណៈអចិន្ត្រៃយ៍ ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តកិច្ចការទាំងអស់នេះជាបន្តបន្ទាប់យ៉ាងយកចិត្តទុកដាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួនពីរ គឺការរៀបចំផែនការលើផ្នែកបច្ចេកទេស កីឡាករ កីឡាការិនី ប្រតិភូកីឡា ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ពីថ្ងៃទី២១ខែវិច្ឆិកា-២ខែធ្នូ ឆ្នាំ២០២១ និងការត្រៀមប្រតិភូជាន់ខ្ពស់ជាមួយក្រុមសិល្បៈសម្តែងស្វាគមន៍ប្រតិភូស៊ីហ្គេម ឆ្ពោះមក ស៊ីហ្គេម នៅកម្ពុជា លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាពិធីផ្ទេរដំណែង-ពិធីប្រគល់ទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាមមកស៊ីហ្គេម នៅកម្ពុជា (នៅក្នុងពិធីបិទការប្រកួត ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១)។ ជាមួយគ្នានេះ CAMSOC បានផ្តល់ជូននូវព័ត៌មានលម្អិតដល់សហព័ន្ធកីឡាជាតិនានាថាតើសហព័ន្ធកីឡាជាតិត្រូវធ្វើអ្វីខ្លះ ត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះ ក្រៅពីការការហ្វឹកហាត់បង្កើនបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ។ ចំពោះសៀវភៅបច្ចេកទេស (Technical Handbook) របស់ប្រភេទកីឡានីមួយៗ គឺម្ចាស់ផ្ទះវៀតណាមនឹងផ្តល់នូវការកំណត់បច្ចេកទេសវិញ្ញាសា នៃប្រភេទកីឡាទាំងអស់ នាអំឡុងខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីឲ្យសហព័ន្ធកីឡាជាតិទាំងអស់បានសិក្សាស្វែងយល់ និងត្រូវធ្វើអ្វីខ្លះមុនពេលទៅចូលរួមស៊ីហ្គេម ចុងឆ្នាម២០២១នេះ ហើយនៅពេលក្នុងការប្រកួតស៊ីហ្គេម គ្រប់ប្រភេទកីឡាត្រូវធ្វើអ្វីខ្លះ មានកម្មវិធីអ្វីខ្លះ គឺគេចែងនៅក្នុងសៀវភៅបច្ចេកទេសនេះតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ CAMSOC ក៏រៀបចំផែនការលម្អិតស្តីពីក្រុមការងារនៃគណៈកម្មការជំនាញរបស់ខ្លួន ទៅសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ដោយផ្ទាល់ ដើម្បីយកមករៀបចំស៊ីហ្គេម ឆ្នាំ២០២៣។ ក្នុងពេលនោះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ ចាប់ពីអគ្គលេខាធិការរងឡើងទៅ ដែលទទួលផ្នែកបច្ចេកទេសនឹងចូលរួមសិក្សាលើការគ្រប់គ្រងដឹកនាំនៃប្រភេទកីឡារបស់ខ្លួន ក្នុងពេលប្រកួតស៊ីហ្គេម ខាងមុខនេះ ពីព្រោះថា សហព័ន្ធកីឡាជាតិជាអ្នក គ្រប់គ្រងនៅក្នុងវេទិកាប្រកួត ឬទីលានប្រកួតផ្ទាល់ ហើយសហព័ន្ធកីឡាជាតិនានារបស់កម្ពុជាក៏នឹងត្រូវធ្វើទំនាក់ទំនងឲ្យហើយជាមួយសហព័ន្ធកីឡាអន្តរជាតិនានា តាមប្រភេទកីឡាជំនាញរបស់ខ្លួន ឆ្ពោះមកស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន បន្ថែមទៀតថា ក្នុងពេលជាមួយគ្នានេះដែរ គឺ CAMSOC ក៏បានជម្រាបជូនពីកម្មវិធីនៅក្នុងពីធីបិទការប្រកួតជាផ្លូវការ ដែលកម្ពុជានឹងទទួលទង់ស៊ីហ្គេម ព្រមជាមួយនឹងការទទួលការស្វាគមន៍ តាមរយៈការសម្តែងផែនទស្សនីយភាពសិល្បៈរួមមួយ ក្នុងរយៈពេល១០នាទី ដែលបង្ហាញពីភាពទាក់ទាញនៃសក្តានុពលសិល្បៈ-វប្បធម៌ សេដ្ឋកិច្ច ទេសចរណ៍ និងសក្តានុពលវិស័យកីឡារបស់កម្ពុជា នៅក្នុងពិធីបិទការប្រកួតនោះ។ «នៅក្នុងការសម្តែងនោះ កម្ពុជានឹងបង្ហាញពីភាពលេចធ្លោ ភាពអស្ចារ្យនៃអរិយធម៌ខ្មែរ សេដ្ឋកិច្ច សង្គម ភាពជឿនលឿន រាជធានី សន្តិភាពនៃប្រទេសរបស់យើង ក៏នឹងត្រូវបញ្ចូលនៅក្នុងពិធីសម្តែងជាផ្លូវការនោះ ដែលជាសញ្ញាណបើកការស្វាគមន៍យ៉ាងកក់ក្តៅឆ្ពោះមកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដើម្បីឲ្យបណ្តាប្រទេសនានា ក្នុងអាស៊ីអាគ្នេយ៍ផ្តល់ការគាំទ្រធ្វើឲ្យដំណើរការទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម របស់ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងផងដែរ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT