លោក Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានអះអាងថាប្រសិនបើមិនអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro ឆ្នាំនេះទេ នោះចាត់ទុកថាជារឿងបរាជ័យហើយ។
ក្រុមជម្រើសជាតិអង់គ្លេស បានបង្ហាញបញ្ជីឈ្មោះកីឡាករត្រៀមលេង Euro អស់ហើយ ដោយក្នុងនោះឃើញថាមានកីឡាករក្មេងៗ ពោរពេញដោយទេពកោសល្យច្រើន។ ការមានកីឡាករល្អៗ និងមិនខ្វះនេះហើយ ទើបបានជាលោក Southgate ដែលជាគ្រូបង្វឹកចាត់ទុកថា បើសិនជាមិនអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ នោះចាត់ទុកថាជារឿងបរាជ័យហើយ។
ក្រុមអង់គ្លេស កាលពី World Cup 2018 កន្លងទៅ ពួកគេបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។ ខណៈដែលព្រឹត្តិការណ៍ Euro ដែលនៅសល់មិនដល់១០ថ្ងៃទៀតផងនោះ ពួកគេក៏រំពឹងថានឹងបន្ដធ្វើបានល្អទៀតដែរ៕ប្រភព៖ BBC