ប្រធានក្លឹប Manchester City បានប្រកាសប្រាប់ទៅអ្នកគាំទ្រថា នៅរដូវកាលដោះដូរកីឡាករខាងមុខនេះ ក្លឹបនឹងស្វែងរកខ្សែប្រយុទ្ធដែលសក្ដិសមបំផុតមកជំនួសតំណែងរបស់ Sergio Aguero វិញ។
Aguero ដែលត្រូវបានគេចាត់ទុកថាជា Legend របស់ក្រុម Man City នោះបានសម្រេចចិត្តចាកចេញទៅចូលរួមជាមួយក្រុម FC Barcelona ម្ដង ក្រោយចំណាយពេល១០ឆ្នាំនៅអង់គ្លេស។ ការចាកចេញទៅនោះដែរ បានបន្សល់ទុកពានរង្វាន់ជាច្រើន រហូតដល់១៥ពានឯណោះ មានទាំង Premier League ផងដែរ។
Khaldoon Al Mubarak
ដើម្បីជាការបំពេញចន្លោះនេះវិញ លោក Khaldoon Al Mubarak ថ្នាក់ដឹកនាំម្នាក់របស់ក្លឹបខាងលើបានបញ្ជាក់ថាប្រធានក្លឹបនឹងស្វែងរកអ្នកថ្មីមកជំនួសឱ្យបានល្អបំផុត។ ដោយពេលនេះ ពួកគេកំពុងចាប់អារម្មណ៍លើ Harry Kane របស់ Spurs ដែលមានតម្លៃ១០០លានផោន និង Haaland របស់ក្រុម Dortmund ដែលត្រូវបានគេដឹងថាមានតម្លៃខ្លួនក្បែរ១០០លានផោនដូចគ្នា៕ប្រភព៖ DailyMail
Sergio Aguero
Haaland
Harry Kane