ខ្សែប្រយុទ្ធ Sergio Aguero បានធ្វើរឿងល្អមួយដាក់បុគ្គលិកក្លឹប Manchester City ដោយបានទិញនាឡិកាតម្លៃជាង១ពាន់ដុល្លារចែកបុគ្គលិក៦០នាក់ និងផ្ដល់ឡាន Range Rover ឱ្យចាប់ឆ្នោតស្វែងរកម្ចាស់ថ្មីទៀតផង។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំខាងលើ បានចំណាយពេល១០ឆ្នាំនៅទឹកដី Etihad និងជួយក្លឹប Manchester City ឈ្នះពានរង្វាន់ជាច្រើនផងដែរ។ ក្រោយពីអស់កុងត្រាត្រឹមចប់រដូវកាលនេះ រូបគេក៏សម្រេចចិត្តចាកចេញទៅចូលរួមជាមួយក្រុម FC Barcelona ម្ដង។ មុននឹងចាកចេញទៅនោះដែរ Aguero ក៏បានបន្សល់ទុកកាដូសម្រាប់បុគ្គលិកក្លឹបផងដែរ។
ប្រភពនៅអង់គ្លេស បានបញ្ជាក់ថាកីឡាករអាហ្សង់ទីនខាងលើបានទិញនាឡិកាម៉ាក Hublot ៦០គ្រឿងឱ្យបុគ្គលិកទាំង៦០នាក់នៅ Manchester City ដែល១គ្រឿងមានតម្លៃជាង១ពាន់ដុល្លារ។ ក្រៅពីនោះទៀត ឡានដែលគេប្រើ Range Rover ពណ៌ខ្មៅ ក៏បានទុកឱ្យក្លឹបធ្វើការចាប់ឆ្នោតស្វែងរកអ្នកឈ្នះទៀតផងដែរ៕ប្រភព៖ DailyMail
Sergio Aguero bought every member of #ManCity‘s staff at the CFA building either a Hublot or Tag Heuer watch, each engraved with the words “Gracias! Kun Aguero”.
[via @SamLee] pic.twitter.com/7NMoqaxMet
— Man City Report (@cityreport_) June 1, 2021