ក្លឹប Real Madrid បានប្រកាសជាផ្លូវការនាំយកលោក Carlo Ancelotti មកដឹកនាំក្រុមជាថ្មីម្ដងទៀត ជាមួយកុងត្រាដល់ទៅ៣ឆ្នាំឯណោះ ។
បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោក Zidane ហើយ ក្រុម Real Madrid បានស្វែងរកអ្នកចាត់ការថ្មីមកដឹកនាំក្រុមបន្ដទៀត ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ។ ដោយក្នុងនោះ មានបេក្ខភាពគ្រូបង្វឹកជាច្រើនត្រូវបានលើកឡើង តែចុងក្រោយក្លឹបអធិរាជស បានប្រកាសជាផ្លូវការក្នុងការនាំយកលោក Ancelotti មកដឹកនាំក្រុមម្ដងទៀត។ កុងត្រាលើកនេះ មានដល់ទៅ៣ឆ្នាំ ប៉ុន្តែតម្លៃពលកម្មត្រឹមតែ៦លានផោនប៉ុណ្ណោះក្នុង១ឆ្នាំ ដែលទាបជាងពេលកន្លងទៅ។
បុរសសញ្ជាតិអ៊ីតាលីខាងលើនេះ ដឹកនាំក្រុម Real Madrid ម្ដងមកហើយកាលពីឆ្នាំ២០១៣ដល់២០១៥ ដោយកាលនោះជួយក្លឹបឈ្នះពានរង្វាន់ UEFA Champions League បានថែមទៀតនៅរដូវកាលចុងក្រោយរបស់លោក៕ប្រភព៖