ពានរង្វាន់ League Cup 2021 គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានក្លិបលីគអាជីពចំនួន៨ ចូលរួមប្រកួតប្រជែងដើម្បីអភិវឌ្ឍសមត្ថភាពកីឡាករ និង រក្សាចង្វាក់លេងរបស់ក្លិបនីមួយឲ្យប្រសើរឡើងហើយពេលនេះកាលវិភាគការប្រកួតសម្រាប់សប្ដាហ៍ទីមួយក៏បានបញ្ចេញហើយដែរ។
ក្រុមបឹងកេតនឹងត្រូវជួបវិសាខានៅកីឡដ្ឋាន ខេមបូឌៀ អ៊ែរវ៉េ វេលាម៉ោង៣និង៣០នាទៅរសៀលនៅថ្ងៃសៅរ៍ទី០៥ខែមិថុនាឆ្នាំ២០២១ ចំណែកភ្នំពេញក្រោននឹងត្រូវទទួលក្រុម ងាយ អេស អាយដង្កោសែនជ័យនៅកីឡដ្ឋាន ស្មាត អរ អេស អិន។
ដោយឡែកនៅថ្ងៃអាទិត្យទី០៦ខែមិថុនាវិញ ខេត្តព្រៃ វែងនឹងត្រូវជួបក្រុម TIFFY ARMY FC នៅកីឡដ្ឋានខេត្ត ព្រៃវែងវេលាម៉ោង៣និង៣០នាទី ហើយក្រុមព្រះខ័នរាជស្វាយរៀងត្រូវជួបក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី U18 ឆ្នាំ។
ការបង្កើតពានរង្វាន់នេះឡើងបន្ទាប់ពីក្រុមជម្រើសជាតិត្រូវប្រមូលផ្តុំកីឡាករហ្វឹកហាត់ និងធ្វើដំណើរទៅប្រទេសបារ៉ែនដើម្បីចូលរួមការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ចំនួន៣ប្រកួតនៅសេសសល់ ក៏ដូចជាជាទុកពេលវេលាដល់ក្លិបបាល់ទាត់បឹងកេត និងវិសាខា ដែលត្រូវតំណាងឲ្យជាតិទៅចូលរួមការប្រកួតពានរង្វាន់ AFC Cup វគ្គចែកពូល និងវគ្គ Playoff នាខែ មិថុនាខាងមុខផងដែរ។
ក្លិបទាំង ៨ ដែលចូលរួមពានរង្វាន់ខាងលើដូចជា ភ្នំពេញក្រោន, បឹងកេត, វិសាខា, កងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, យុវជនបាទី និង អាយ អេស អាយ ដង្កោសែនជ័យ៕