Chelsea និង Man City បាន​ប្រាក់​រង្វាន់​សរុប​ប៉ុន្មាន ​ក្រោយ​ចប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ថ្មីៗ​នេះ?

ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League រដូវ​កាល ២០២០/២១ បាន​បញ្ចប់​ទៅ​សព្វគ្រប់​អស់​ហើយ ដោយ​ជា​លទ្ធផល​កាល​ពី​ចុង​សប្តាហ៍​គឺ​ក្លឹប​តោ​ខៀវ Chelsea បាន​យក​ឈ្នះ ១-០ ទៅ​លើ​ក្លឹប​មេឃ​ខៀវ Man City ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ឯ​កីឡដ្ឋាន​ប្រទេស​ព័រទុយហ្គាល់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏​មាន​សំណួរ​ពី​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ចោទ​សួរ​មក​កាន់​ទំព័រ CTS Sports ថា​តើ​ការ​ដែល Chelsea ឈ្នះ​ពាន​រង្វាន់ UCL ថ្មីៗ​នេះ ពួក​គេ​ទទួល​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន​បើ​សរុប​តាំង​ពី​វគ្គ​ចែក​ពូល​រៀង​មក ហើយ​ក្រុម​ឈរ​ជើង​ឯក​រង Man City ទទួល​បាន​លើស​ខ្វះ​គ្នា​ប៉ុន្មាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ឈាន​ដល់​ការ​ប្រៀបធៀប​ទំហំ​ប្រាក់​រង្វាន់​រវាង​ក្រុម​ទាំង​ពីរ ជា​ដំបូង​យើង​បង្ហាញ​ពី​ប្រាក់​ដែល​ក្រុម​ទាំង​អស់​អាច​ទទួល​បាន​នៅ​កម្រិត​ប្រកួត​វគ្គ​នីមួយៗ ពី​វគ្គ​ចែក​ពូល​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​សិន៖ (បញ្ជាក់ ១ អឺរ៉ូ = ១,២ ដុល្លារ)

មានឈ្មោះលេងនៅវគ្គចែកពូលទទួលបាន ១៥,២៥ លានអឺរ៉ូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្មើ ១ ប្រកួត​នៅ​វគ្គ​ចែក​ពូល​ទទួល​បាន ៩០០ ០០០ អឺរ៉ូ

ឈ្នះ ១ ប្រកួត​នៅ​វគ្គ​ចែក​ពូល​ទទួល​បាន ២,៧ លាន​អឺរ៉ូ

ឈ្នះ​នៅ​វគ្គ ១៦ ក្រុម បាន ៩,៥ លាន​អឺរ៉ូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្នះ​នៅ​វគ្គ ៨ ក្រុម បាន ១០,៥ លាន​អឺរ៉ូ

ឈ្នះ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ បាន ១២ លាន​អឺរ៉ូ

តំណែង​ជើង​ឯក​រង​វគ្គ​ផ្តាច់ព្រ័ត្រ​បាន ១៥ លាន​អឺរ៉ូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណែង​ជើង​ឯង​វគ្គ​ផ្តាច់ព្រ័ត្រ​បាន ១៩ លាន​អឺរ៉ូ

តាម​ការ​បូក​សរុប​ទំហំ​ប្រាក់​រង្វាន់​ខាង​លើ ប្រសិន​ក្លឹប​ណា​មួយ​អាច​ទទួល​ជ័យជម្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់​តាំង​ពី​វគ្គ​ចែក​ពូល​មក នោះ​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​សរុប ៨២,៤៥ លាន​អឺរ៉ូ ឬ​ខ្ទង់ ១០០ លាន​ដុល្លារ​អាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​សម្រាប់ Chelsea ដែល​ជា​ក្រុម​ឈ្នះ​ជើង​ឯក កាល​ពី​វគ្គ​ចែក​ពូល​ពួក​គេ​ឈ្នះ ៤ ស្មើ ២ អ៊ីចឹង​បូក​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ គឺ​ទទួល​បាន​សរុប ៧៨,៨៥ លាន​អឺរ៉ូ។ ខណៈ​ដែល Man City ឈ្នះ ៥ ស្មើ ១ នៅ​វគ្គ​ចែក​ពូល ក៏​នាំ​ឲ្យ​ប្រាក់​រង្វាន់​សរុប​នាម​ជា​ក្រុម​ជើង​ឯក​រង​ទទួល​បាន ៧៦,៦៥ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​សម្រាប់ Chelsea មិន​ទាន់​អស់​ឱកាស​កើប​លុយ​ធំ​នោះ​ទេ ដោយ​ពួក​គេ​នៅ​សល់​ក្តី​សង្ឃឹម​ដណ្តើម​យក​ពាន​និង​ប្រាក់​រង្វាន់ ៥ លាន​អឺរ៉ូ​ផ្សេង​ទៀត ប្រសិន​អាច​បន្ត​ឈ្នះ​នៅ​ពាន UEFA Super Cup ដែល​លេង​នៅ​ពាក់​កណ្តាល​ខែ​សីហា ដោយ​ក្រុម​របស់​លោក Thomas Tuchel ត្រូវ​ជួប​ក្រុម​លោក Unai Emery គឺ Villarreal ដែល​ជា​ម្ចាស់​ជើង​ឯក Europa League រដូវ​កាល​តែ​មួយ។ ក្នុង​ករណី​ដែល​ Chelsea ចាញ់ នោះ​ទទួល​បាន​ត្រឹម ៣,៨ លាន​អឺរ៉ូ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ទំហំ​ប្រាក់​រង្វាន់​នេះ បើ​ធៀប​នឹង​ព្រឹត្តិការណ៍ Europa League ដែល​ជា​ពាន​លំដាប់​ទី ២ នៅ​អឺរ៉ុប​បន្ទាប់​ពី Champions League គឺ​ប្រាក់​រង្វាន់​មាន​គម្លាត​ខុស​គ្នា​ឆ្ងាយ។ ដោយ​ក្រុម​ឈ្នះ​ជើង​ឯក​រង​នៅ UEL បាន ៤,៥ លាន​អឺរ៉ូ ខណៈ​ក្រុម​ឈ្នះ​ជើង​ឯក​បាន ៨,៥ លាន​អឺរ៉ូ ហើយ​បើ​សរុប​ក្រុម​ដែល​លេង​ល្អ​បំផុត ដោយ​ឈ្នះ​តាំង​ពី​វគ្គ​ ៣២ ក្រុម​មក គឺ​អាច​ទទួល​បាន​សរុប ត្រឹម​តែ ១៩,៥ លាន​អឺរ៉ូ​ប៉ុណ្ណោះ ពោល​ខុស​គ្នា​ធៀប​នឹង UCL ចូល ១ ទ្វេ​ជា ៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា​ទំហំ​ប្រាក់​រង្វាន់​នេះ បើ​តាម​របាយការណ៍​ពី The Times ចុះ​ផ្សាយ​ថា UEFA អាច​នឹង​ធ្វើ​ការ​កាត់​បន្ថយ​នៅ​ឆ្នាំ​បន្ទាប់ ដោយសារ​តែ​ការ​ផ្ទុះ​ជំងឺ​រាតត្បាត COVID-19 ធ្វើ​ឲ្យ​ហិរញ្ញវត្ថុ​មាន​ការ​ធ្លាក់​ចុះ។ ប៉ុន្តែ​ក្រោយ​មាន​រឿង​រកាំរកូស​ដែល​គម្រោង​ថ្មី​នៃ​ពាន ESL គ្រោង​បង្កើត​ឡើង ក៏​នាំ​ឲ្យ UEFA ផ្លាស់ប្ដូរ​ចិត្ត​វិញ ពោល​គឺ​នឹង​បន្ត​ឲ្យ​ទំហំ​ប្រាក់​រង្វាន់​នៅ​ថេរ ឬ​ឡើង​ខ្ពស់​ជាង​នេះ​ក៏​ថា​បាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT