ពាន​ធំៗ​នៅ​អឺរ៉ុប​ទាំង ៧ ក្រុម​នីមួយៗ​ត្រូវ​ការ​ពេល​រាប់​ឆ្នាំ​ដើម្បី​យក​បាន ហើយ​ក្រុម​នេះ​ជា​លើក​ដំបូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដូវ​កាល ២០២០/២១ រាប់​បាន​ថា ជា​រដូវ​កាល​ដ៏​ជក់ចិត្ត​មួយ​នៅ​រយៈ​ពេល​ជាង ១ ទសវត្ស​ចុង​ក្រោយ​នេះ។ ដ្បិត​បើ​បណ្ដា​កីឡាករ​ទាំង​អស់ ត្រូវ​រស់នៅ​ក្នុង​បរិបទ​ថ្មី​នៃ​ការ​រាតត្បាត​ជំងឺ COVID-19 ដែល​ទាមទារ​ឲ្យ​មាន​ការ​ប្រយ័ត្ន​ខ្ពស់​ជាង​មុន និង​ប្រឈម​ហានិភ័យ​នៃ​ការ​ខកខាន​ឈរ​ជើង​លើ​ទីលាន​ច្រើន​ជាង​មុន តែ​ក្រុម​ខ្លះ​ក៏​នៅ​តែ​បង្ហាញ​ផ្លែផ្កា​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ Premier League និង Bundesliga អាច​ថា​មិន​ជា​ពិបាក​ប៉ុន្មាន​នោះ​ទេ សម្រាប់​ក្រុម​ដែល​បាន​ឈ្នះ​ពាន​នៅ​រដូវ​កាល​នេះ ផ្ទុយ​ទៅ​វិញ​បើ​ទៅ​មើល​ក្របខ័ណ្ឌ ៣ ផ្សេង​ទៀត​នៅ​លីគ​កំពូល និង​ពាន​រង្វាន់​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប គឺ​បាន​កើត​ឡើង​នៅ​លទ្ធផល​ដ៏​អស្ចារ្យ ដែល​យើង​នឹក​គិត​មិន​ដល់​ពេល​បើក​រដូវ​កាល​ដំបូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត​ទៅ​នេះ CTS Sports ធ្វើ​ការ​បង្ហាញ​ពាន​រង្វាន់​ចំនួន ៧ នៅ​អឺរ៉ុប​រដូវ​កាល ២០២០/២១ ដែល​ក្រុម​នីមួយៗ​ត្រូវ​ការ​ពេល​លើស​ពី ៦ ឆ្នាំ​ដើម្បី​ឈ្នះ ហើយ​មាន​ក្រុម​មួយ​ធ្វើ​បាន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ពាន La Liga

Atletico Madrid ប៊ិះ​តែ​របូត​ឱកាស​ពាន ឲ្យ​ទៅ Real Madrid នៅ​ប្រកួត​ជុំ​ចុង​ក្រោយ ដោយ​សរុប ៣៨ ប្រកួត​ក្រុម​ដឹកនាំ​ដោយ​លោក Diego Simeon នាំ​មុខ​ទៅ​លើ​ក្រុម​ដឹកនាំ​ដោយ​លោក Zinedine Zidane តែ ២ ពិន្ទុ​ប៉ុណ្ណោះ។ មុន​ឈ្នះ​ពាន​រង្វាន់​សារ​នេះ លើក​ចុង​ក្រោយ​បង្អស់​ដែល At ឈ្នះ​ពាន La Liga គឺ​នៅ​ឆ្នាំ ២០១៤ ពោល​គឺ​មាន​រយៈ​ពេល ៧ ឆ្នាំ​មក​ហើយ។

២) ពាន UEFA Champions League

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Man City ប៊ិះ​តែ​នឹង​បាន​ស្គាល់​រសជាតិ​ឈ្នះ​ពាន UCL ជា​លើក​ដំបូង តែ​ចុងក្រោយ​ពួក​គេ​ធ្លាក់​ក្នុង​បរាជ័យ​ដូច​តែ PSG កាល​ពី​រដូវ​កាល​មុន​អ៊ីចឹង នោះ​គឺ​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង ហើយ​ក៏​មិន​អាច​ឈ្នះ​ពាន​លើក​ដំបូង​ដូច​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយ​ទៅ​វិញ​លទ្ធផល ១-០ បាន​សមល្មម​ជួយ​ឲ្យ Chelsea ឈ្នះ​ពាន UCL ​រដូវ​កាល​នេះ តែ​តោ​ខៀវ​ក៏​ពួក​គេ​ចំណាយ​ពេល​យូរ​ដែរ នោះ​គឺ​មាន​គម្លាត ៩ ឆ្នាំ រាប់​ពី​ឆ្នាំ ២០១២ ទម្រាំ​ពួក​គេ​បាន​ឈ្នះ​ម្តង​ទៀត។

៣) ពាន Scottish Premiership

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ដឹកនាំ​របស់​លោក Steven Gerrard បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​រដូវ​កាល ២០២០/២១ សម្រាប់​ពាន​រង្វាន់​លីគ​កំពូល​ស្កុតឡែន។ អតីត​កីឡាករ​នៅ Liverpool បាន​ដឹកនាំ​ក្លឹប Rangers យក​ឈ្នះ ៣២ ស្មើ ៦ នៅ ៣៨ ប្រកួត មិន​ស្គាល់​ពាក្យ​ថា “ចាញ់” បាន​លើស​ពី ១០០ ពិន្ទុ​នៅ​បញ្ចប់​រដូវ​កាល។

វា​ជា​ពាន​រង្វាន់​ទី ៥៥ ហើយ​របស់ Rangers ប៉ុន្តែ​ពួក​គេ​ត្រូវ​រង់ចាំ​ដល់​ទៅ ១០ ឆ្នាំ ទម្រាំ​បាន​លើក​ពាន Scottish Premiership សារ​ជា​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ពាន Ligue 1

ក្លឹប​ Lille បាន​ផ្តាច់​ចង្វាក់​ឈ្នះ​ពាន​បណ្តាក់​គ្នា​របស់ PSG នៅ​ឆ្នាំ ២០២១ ដោយ​នៅ​ក្របខ័ណ្ឌ Ligue 1 ក៏​កាន់​តែ​តានតឹង​ជាង​នៅ La Liga ទៅ​ទៀត។ ក្រុម​ដឹកនាំ​ដោយ​លោក Christophe Galtier នាំ​មុខ​តែ ១ ពិន្ទុ​គត់​ទៅ​លើ​ក្រុម​របស់​លោក Mauricio Pochettino ពោល​គឺ​ឈ្នះ​ទាំង​ប្រផុតប្រផើយ។ ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Lille ធ្លាប់​ឈ្នះ​ពាន Ligue 1 តែ ៥ លើក​គត់ ដោយ​លើក​ចុង​ក្រោយ​មុន​ឆ្នាំ ២០២១ នេះ​គឺ​កើត​ឡើង​នៅ​ឆ្នាំ ២០១១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) ពាន Serie A

Inter Milan ក៏​ធ្វើ​បាន​ល្អ​ខ្លាំង​ដែរ​នៅ Serie A រដូវ​កាល ២០២០/២១ ដោយ​ពួក​គេ​នាំ​មុខ​ដល់​ទៅ ១២ ពិន្ទុ​ធៀប​នឹង​ក្រុម​លេខ ២ AC Milan។ Inter បាន​បំភ័យ Juventus ដែល​ជា​ក្រុម​ការពារ​ជើង​ឯក តាំង​ពី​សល់​ជិត ១០ ជុំ​ចុង​ក្រោយ ថា​ពួក​គេ​នឹង​មាន​សង្ឃឹម​អាច​ឈ្នះ​ពាន​លីគ​កំពូល​អ៊ីតាលី​សារ​ជា​ថ្មី ក្រោយ​ខកខាន​រយៈ​ពេល ១១ ឆ្នាំ។ មុន​លើក​ពាន​ឆ្នាំ ២០២១ កន្លង​មក Inter លើក​ពាន Serie A ១៨ លើក​ហើយ ដោយ​លោក​ចុង​ក្រោយ​នៅ​ឆ្នាំ ២០១០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) ពាន Primeira Liga

ពាន​លីគ​កំពូល​ព័រទុយហ្គាល់ ជា​ទូទៅ​ច្រើន​តែ​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុម FC Porto និង Benfica តែ​ឆ្នាំ​ ២០២១ វា​ក៏​ត្រូវ​បាន​ផ្លាស់ប្តូរ ហើយ​ធ្លាក់​ទៅ​ដល់​ដៃ​អ្នក​ចាស់​ដែល​ខាន​ស្គាល់​រសជាតិ ១៩ ឆ្នាំ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ Sporting CP ដែល​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៅ​រដូវ​កាល ២០២០/២១ ក្រោយ​ខកខាន​តាំង​ពី​រដូវ​កាល ២០០១/០២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧) ពាន Europa League

គ្រូ​ដែល​មាន​បទពិសោធន៍​ជោកជាំ នៅ​តែ​ជា​គ្រូ​ដែល​អាច​ដឹកនាំ​ក្រុម​ឲ្យ​ឈ្នះ​ពាន​បាន ដោយ​មិន​ខ្វល់​ថា​ស្ថិត​នៅ​ក្រុម​ណា​មួយ​នោះ​ទេ។ នោះ​គឺ​ជា​លោក Unai Emery ដែល​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ក្លឹប Villarreal ស្គាល់​រសជាតិ​ឈ្នះ​ពាន Europa League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ នៅ​ឆ្នាំ ២០២១ នេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT