ការ​ពិត​និង​អាថ៌កំបាំង ៥ យ៉ាង​របស់ Neymar ទោះ​ជា​អ្នក​គាំទ្រ​កាន់​ឆ្នាំ​ក៏​មិន​ធ្លាប់​បាន​ដឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​និយាយ​ពី​ឈ្មោះ Neymar Jr ​មនុស្ស​ជា​ច្រើន​ស្គាល់​កីឡាករ​ប្រេស៊ីល​រូប​នេះ តាម​រយៈ​ទេពកោសល្យ​ដ៏​ប៉ិនប្រសព្វ​របស់​គេ​លើ​ទីលាន នោះ​គឺ​បច្ចេកទេស​ញាក់​បាល់ និង​ជំនាញ​នៃ​ការ​បញ្ចប់​ទី ហើយ​បើ​និយាយ​ពី​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នោះ គឺ Neymar ជា​កីឡាករ​ដែល​មាន​តម្លៃ​ផ្ទេរ​ចេញ​ខ្ពស់​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​ថ្លៃ​ដល់​ទៅ ២២២ លាន​អឺរ៉ូ​នៅ​ឆ្នាំ ២០១៧។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​បើ​សួរ​រឿងរ៉ាវ​រសើប​ផ្សេង​ទៀត ជឿ​ថា​មិន​សូវ​មាន​អ្នក​ដឹង​នោះ​ទេ ដ្បិត​បើ​អ្នក​នោះ​ជា​អ្នក​គាំទ្រ​កាន់​ឆ្នាំ​របស់ Neymar ម្នាក់​ក៏​ដោយ។ ខាង​ក្រោម​ CTS Sports ធ្វើ​ការ​បង្ហាញ​ការ​ពិត​និង​អាថ៌កំបាំង ៥ យ៉ាង​អំពី​កីឡាករ​វ័យ ២៩ ឆ្នាំ ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) គេ​ធ្លាប់​ឈ្នះ​ពាន​ ដែល Messi មិន​ធ្លាប់​បាន​ឈ្នះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​អតីត​មិត្ត​រួម​ក្រុម​នឹង​គ្នា​កាល​នៅ Barcelona តែ​បើ​និយាយ​អំពី​ពាន​រង្វាន់​ដែល​ពួក​គេ​ឈ្នះ ក៏​មាន​ប្រៀប​ជាង​គ្នា​ម្យ៉ាង​ម្នាក់​ដែរ។ អាច​និយាយ​ថា Messi ជា​រៀម​ច្បង​ដែល​ប្រលូក​មុន​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ពាន​រង្វាន់​ធំ​មួយ​ដែល​កីឡាករ​អាហ្សង់ទីន​មាន ហើយ Neymar មិន​មាន​នោះ​គឺ Ballon d’Or។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​បើ​បញ្ច្រាស​មក​វិញ ពាន​បុគ្គល​ដែល Neymar មាន ហើយ Messi មិន​មាន នោះ​គឺ​ជា​ពាន​កីឡាករ​រក​បាន​គ្រាប់​បាល់​ល្អ​បំផុត FIFA Puskas ដែល​កីឡាករ​ប្រេស៊ីល​ទទួល​បាន​នៅ​ឆ្នាំ ២០១១។ កាល​នោះ​គឺ​ជា​គ្រាប់​បាល់​ដែល Neymar ធ្វើ​បាន​យ៉ាង​ល្អ កាល​លេង​ឲ្យ Santos ទល់​ក្រុម Flamengo នៅ​ឯ​ប្រទេស​ប្រេស៊ីល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) ក្លាយ​ជា​ឪពុក​នៅ​អាយុ ១៩ ឆ្នាំ

មិន​មែន​ថា​ប្រៀប​ធៀប​រក​ចាញ់​ឈ្នះ​អ្វី​នោះ​ទេ តែ​បើ​និយាយ​ពី​ការ​ពិត រឿង​មាន​កូន​នេះ គឺ Neymar មាន​ប្រៀប​ជាង Messi ទៀត​ហើយ។ ខ្សែ​ប្រយុទ្ធ​ស្លាប​របស់ PSG មាន​កូន​ប្រុស​ឈ្មោះ Davi Lucca តាំង​ពី​គេ​មាន​អាយុ ១៩ ឆ្នាំ ខណៈ​ Messi បាន​កូន​ដំបូង​នៅ​អាយុ ២៥ ឆ្នាំ​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​រឿង​នេះ Neymar ដើរ​តាម​គន្លង​របស់ Cristiano Ronaldo ដោយ​កូន​ច្បង​របស់​គេ គឺ​ពុំ​ត្រូវ​បាន​ទម្លាយ​ឲ្យ​ស្គាល់​នូវ​អត្តសញ្ញាណ​ម្ដាយ​បង្កើត​នោះ​ឡើយ។

៣) គេ​រក​បាន​គ្រាប់​បាល់​ទី ១០០ នៅ​ចំ​ថ្ងៃ​កំណើត​អាយុ ២០ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ទី ៥ ​កុម្ភៈ ឆ្នាំ ២០១២ កំឡុង​ពេល Neymar ឈាន​ដល់​អាយុ ២០ ឆ្នាំ ​ចំ​ថ្ងៃ​កំណើត​ផ្ទាល់​តែ​ម្តង គឺ​គេ​អាច​រក​បាន​គ្រាប់​បាល់​ទី ១០០ ក្នុង​អាជីព ដែល​ស្ថិតិ​នេះ​មិន​ជា​មាន​កីឡាករ​ច្រើន​នោះ​ទេ​អាច​ធ្វើ​បាន។ វា​កើត​ឡើង​នៅ​មុន​ឆ្នាំ ២០១៣ ដែល Neymar បាន​ផ្ទេរ​ទៅ Barcelona ក្នុង​តម្លៃ​ខ្លួន ៨៨,២ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) West Ham ជា​ក្លឹប​ដែល​ប៊ិះ​តែ​នឹង​យក​បាន Neymar

Neymar ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង កំឡុង​ស្រករ​ពេល​គេ​មាន​អាយុ ១៧-១៨ ឆ្នាំ ហើយ​ដំបូង​បង្អស់​គឺ​ក្លឹប West Ham United ដែល​បាន​ដាក់​សំណើ​ទៅ​កាន់​ក្លឹប​ប្រេស៊ីល Santos មុន​គេ​បង្អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​នៅ​ឆ្នាំ ២០១០ ក្លឹប​អង់គ្លេស​បម្រុង​នឹង​ចាយ​លុយ ១២ លាន​ផោន ច្រើន​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប លើ​ការ​នាំ​យក​កីឡាករ​វ័យ ១៨ ឆ្នាំ Neymar ​មក​កាន់​ទឹក​ដី​អង់គ្លេស ប៉ុន្តែ​ Santos បាន​បដិសេធ​សំណើ​ខាង​លើ ​ដើម្បី​អូស​បន្លាយ​រក្សា​ទុក​គេ​ឲ្យ​តម្លៃ​ឡើង​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ហ្នឹង​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) គេ​ប៊ិះ​តែ​នឹង​ផ្ទេរ​ទៅ​ក្លឹប Real Madrid តាំង​ពី​អាយុ ១៤ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត​ទៅ Neymar មុន​ផ្ទេរ​មក Barcelona កាល​ពី​អតីតកាល គេ​ក៏​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង Real Madrid ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​តាំង​ពេល​ដែល​គេ​មាន​អាយុ ១៤ ឆ្នាំ ដោយ​មាន​ឱកាស​មក​ហ្វឹកហាត់​រយៈ​ពេល​ខ្លី​នៅ​ទ្រនំ​ថ្នាល​យុវជន​របស់ Real Madrid ហើយ​អ្នកចាត់ការ​នៅ​ទី​នោះ ក៏​រៀបចំ​ផ្តល់​សំណើ​ដើម្បី​ថ្ពក់​យក​ក្មេង​តូច​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ដែរ តែ​ដោយសារ​ម្តាយ​ឪពុក​របស់​គេ​គិត​ចង់​ឲ្យ​កូន​ធំធាត់​នៅ​ប្រទេស​កំណើត​ប្រេស៊ីល ទើប​សម្រេច​នាំ​យក Neymar ត្រលប់​ទៅ​វិញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT