Karim Benzema ដែលត្រូវបានក្រុមជម្រើសជាតិបារាំងកោះហៅឱ្យចូលរួមក្រុមវិញនោះ បានអះអាងថាសិស្សប្អូន Kylian Mbappe មានសមត្ថភាពគ្រប់គ្រាន់ក្នុងការក្លាយជាកីឡាករ Real Madrid ទៅថ្ងៃអនាគត។
Mbappe ត្រូវបានក្រុម Real Madrid តាមទិញជាយូរមកហើយ ប៉ុន្តែមិនអាចសម្រេចបានឡើយ ដោយសារតែក្រុម PSG បានទារតម្លៃខ្លួនរបស់គេខ្ពស់ខ្លាំងពេក។ យ៉ាងណាមិញ នៅសល់កុងត្រា១ឆ្នាំទៀតនេះ ហើយពេលនេះសាមីខ្លួនក៏មិនទាន់បន្ដកុងត្រាថ្មីផង ទើបបណ្ដាលឱ្យមានពាក្យជាច្រើនចាប់ផ្ដើមនិយាយ ពីការចាកចេញរបស់គេដើម្បីស្វែងរកក្លឹបថ្មីលេងហើយ។ ក្នុងនោះ Real Madrid ក្រុមទីមួយ ដែលមានអ្នកគិតថាមានលទ្ធភាពយកខ្សែប្រយុទ្ធវ័យក្មេងបារាំងនេះបាន។
សម្រាប់មតិរបស់ Benzema វិញក៏បានយល់ឃើញបែបនេះដែរ។ រូបគេបាននិយាយថា៖ “Mbappe នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅនៅម៉ាឌ្រីត។ គាត់មានសមត្ថភាពគ្រប់គ្រាន់ជាកីឡាកររបស់ Real Madrid ហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយរូបគេនឹងក្លាយជាសមាជិកក្លឹបអេស្ប៉ាញមួយនេះ”៕ប្រភព Goal