លោក Roberto Martinez គ្រូបង្វឹកជម្រើសជាតិបែលហ្សិក បានបង្ហាញការមិនសប្បាយចិត្តនោះទេ ចំពោះរបួសរបស់កីឡាករ De Bruyne ដែលកើតឡើងអំឡុងពេលលេងផ្ដាច់ព្រ័ត្រ UEFA Champions League ។
Bruyne បានប្ដូរចេញ បន្ទាប់ពីបានប៉ះទង្គិចគ្នាជាមួយកីឡាករ Antonio Rudiger រហូតដល់បែកច្រមុះ និងរបួសភ្នែក។ ការប្ដូរចេញនេះដែរ បានធ្វើឱ្យកីឡាករបែលហ្សិកខាងលើនេះ ត្រូវអង្គុយមើលសមាជិកក្រុមលេង រហូតដល់ចប់ការប្រកួត និងបាត់ឱកាសយកពានរង្វាន់ UEFA Champions League ផងដែរ។
សម្រាប់កន្លែងរបួសនេះដែរ បើតាមលោក Roberto Martinez គ្រូបង្វឹកជម្រើសជាតិបែលហ្សិក មើលឃើញថាខ្សែការពារ Rudiger មានចេតនាធ្វើឱ្យ De Bruyne របួសតែម្ដង។ រូបគេសមណាស់ក្នុងការទទួលបានកាតក្រហមបណ្ដេញចេញ ព្រោះបានបង្កកំហុសច្រើនលើកមកហើយ។ រហូតដល់ចុងក្រោយនេះ ធ្វើឱ្យ Bruyne របួសខ្លាំង រហូតដល់ដូរចេញទៀតនោះ៕ប្រភព Dailymail