លោក បែ មករាបង្ហាញចំណាប់​អារម្មណ៍​ចូល​រួម​ប្រកួតពាន League Cup ពេញទំហឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លិបបាល់ទាត់បឹងកេត មានកិត្តយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ពួកយើងនឹងចូលរួមក្នុងពានរង្វាន់ LEAGUE CUP 2021 ដែលរៀបចំឡើងដោយគណកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) ដែលបានប្រកាសជាផ្លូវការក្នុងថ្ងៃសៅរ៍ ទី២៩ ខែ ឧសភា ឆ្នាំ ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បែ មករា អគ្គលេខាធិការរបស់ក្លិប បានបង្ហាញនូវចំណាប់អារម្មណ៍ជុំវិញការចូលរួមពានរង្វាន់នេះថា៖ “ យើងរីករាយក្នុងការចូលរួមក្នុងពានរង្វាន់ដ៏ល្អបែបនេះ ព្រោះជាឱកាសក្នុងការត្រៀមរៀបចំក្រុម អំឡុងពេលសម្រាកលីគកំពូលកម្ពុជា ដែលក្រុមជម្រើសជាតិ មានបេសកកម្មប្រកួតវគ្គជម្រុះ World Cup 2022 នៅប្រទេសបារ់ែន ” ។ “ មិនត្រឹមតែប៉ុណ្ណោះ គឺជាឱកាសល្អមួយសម្រាប់កីឡាករដែលពុំសូវបានបង្ហាញខ្លួន អាចបញ្ចេញនូវសមត្ថភាពរបស់ពួកគេ នៅក្នុងពានរង្វាន់ League Cup នេះ ហើយកាន់តែពិសេសជាងនេះទៅទៀត គឺជាការត្រៀមខ្លួនមួយបន្ថែមទៀតរបស់ពួកយើង សម្រាប់ចូលរួមពានរង្វាន់ AFC CUP នាពេលខាងមុខ ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​ការ​ឲ្យ​ដឹង​ក្លិប​ដែល​ចូល​រួមការ​ប្រកួតពាន​រង្វាន់ League Cup នេះ​មាន បឹង​កេត វិសាខា គិរីវ​ង់ ព្រះខ័នរាជស្វាយរៀង ព្រៃវែង យុវជនបាទី និងក្រុមកងយោធិពលខេមរភូមិន្ទ ។ ចំពោះព័ត៌មានលម្អិតអំពីក្រុមចូលរួម និងការចាប់ឆ្នោតបែងចែកពូល នឹងជូនដំណឹងនាពេលក្រោយ !!!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT