កីឡាករ Bayern ៖ ​យើង​គួរ​តែ​បាន​បាល់​ប៉េណាល់ទី​២​គ្រាប់​ជាមួយ Real Madrid

ខ្សែ​ការពារ Niklas Sule ​របស់​ក្រុម Bayern Munich ​ថា​ក្រុម​ខ្លួន​គួរ​តែ​បាន​បាល់​ប៉េណាល់ទី​២​គ្រាប់ ​ក្នុង​ការ​ប្រកួត​ដែល​ស្មើ​ជាមួយ Real Madrid ​២-២ ​កាល​ពី​យប់មិញ​នេះ។

Bayern Munich ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ហើយ ក្រោយ​បាន​ត្រឹម​ស្មើ ២-២ ​យប់មិញ ​ប៉ុន្តែ​សរុប​ទាំង​ពីរ​ជើង​វិញ ​ចាញ់ ៤-២ ​ឯ​ណោះ។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​កីឡាករ Sule ​របស់​ក្រុម Bayern ​គិត​ថា​ប្រកួត​យប់មិញ​នេះ ​ក្រុម​ខ្លួន​គួរ​តែ​បាន​បាល់​ប៉េណាល់ទី​២​គ្រាប់​ឯ​ណោះ។ ​ដោយ​១​គ្រាប់ ​ជា​បាល់​ប៉ះ​ដៃ​របស់ Marcelo ​និង​១​គ្រាប់​ទៀត​ជា​បាល់​កំហុស​ខ្សែ​ការពារ Ramos ​ទៅ​លើ  Robert Lewandowski ​ក្នុង​តំបន់​គ្រោះ​ថ្នាក់។

ក្រុម​យក្ស​របស់​អាល្លឺម៉ង់​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​ជើង​ទី​២​នេះ ​ដោយ​ព្យាយាម​វាយ​ស្រុក​និង​ស៊ុត​បាន​២០​ជើង​ឯ​ណោះ ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ។ ក្រោយ​ចប់​ការ​ប្រកួត​នេះ ​កីឡាករ​របស់ Bayern Munich ​ទាំង​អស់​ស្រក់​ទឹក​ភ្នែក ​ហើយ​បញ្ជាក់​ក្រុម​ខ្លួន​ធ្វើ​បាន​ល្អ ​ជាង Real Madrid ​តែ​ផ្ទុយ​ទៅ​វិញ ​ការ​ធ្វើ​បាន​ល្អ​នេះ ​មិន​អាច​ជួយ​ពួកគេ​ឱ្យ​ឆ្លង​ផុត​ទៅ​វគ្គ​បន្ដ​បាន​ឡើយ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT