CAMSOC បង្ហាញកម្មវិធីប្រកួតស៊ីហ្គេម ២០២១ និងវិធានការបង្ការកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញពីកាលបរិច្ឆេទសំខាន់នៃការចូលរួម ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ព្រមទាំងវិធានការបង្ការជំងឺកូវីដ-១៩ ទាំងទៅទាំងមករបស់ក្រុមកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមអគ្គលេខាធិការគូសបញ្ជាក់ថា សម្រាប់ការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅ​ប្រទេសវៀតណាម ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី០២ធ្នូ ឆ្នាំ២០២១ គឺកម្ពុជានឹង​បញ្ជូន​គណៈប្រតិភូនៃប្រភេទកីឡាចំនួន៣២ ទៅចូលរួមប្រកួតប្រជែងមេដាយ។ ចំពោះកាលបរិច្ឆេទការ​ងារ ដែលសហព័ន្ធកីឡាជាតិត្រូវត្រៀមលើការងារសំខាន់ៗមានដូចជា៖ ថ្ងៃទី១៥ ខែមិថុនា​២០២១ នឹង ទទួលបានការកំណត់បច្ចេកទេស (Technical Handbook)ពីម្ចាស់ផ្ទះវៀតណាម, ថ្ងៃទី២៣​ ខែកក្កដា ២០២១ ផុតកំណត់នៃការចុះឈ្មោះចូលរួមប្រកួត, ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បិទបញ្ចប់ការចុះឈ្មោះយក ID និងប័ណ្ណចូលរួម។ ថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ២០២១ ជាថ្ងៃចុះហត្ថលេខាចុងក្រោយចំពោះ​ឈ្មោះ​ប្រតិភូកីឡាករដែលត្រូវចូលរួម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ពិធីបើកផ្លូវការ និងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ គឺជាថ្ងៃប្រារព្ធពិធីបិទជាផ្លូវការ ដែលនៅកម្មវិធីបិទនេះ គឺកម្ពុជានឹងសម្តែងសិល្បៈវប្បធម៌-កីឡា និងទទូល​ទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាម ដែលជាការប្រកាសជាផ្លូវការ ក្នុងការទទួលស្វាគមន៍បណ្តាប្រទេស​អាស៊ីអាគ្នេយ៍មកចូលរួមស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះវិធានការសុខាភិបាល ក្នុងការបង្ការការចម្លងជំងឺកូវីដ-១៩ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា គណៈកម្មការស៊ីហ្គេម វៀតណាមនឹងសួរបញ្ជាក់ទៅបណ្តាប្រទេសដែលចូលរួមថា​តើ​ប្រតិភូ​កីឡា កីឡាករ កីឡាការិនីចូលរួមទាំងអស់បានទទួលការចាក់វ៉ាក់សាំងហើយ ឬនៅ។ ១៤ថ្ងៃ មុនចេញ​ទៅវៀតណាម គឺកម្ពុជានឹងមានរៀបចំគណៈកម្មការវេជ្ជសាស្រ្ត និងដូពីង ដើម្បីត្រួតពិនិត្យជំងឺកូវីដ-១៩ និងសុខភាពជាប្រចាំរបស់កីឡាករ-កីឡាការិនី និងប្រតិភូ ដោយត្រូវរាយការណ៍ទៅគណៈកម្មការ​វៀតណាមជាប្រចាំ ផងដែរ។ ជាមួយគ្នានេះ គ្រប់ប្រតិភូ កីឡាករ កីឡាការិនីទាំងអស់ ត្រូវធ្វើតេស្តរកកូវីដ-១៩រយៈពេល៧២ម៉ោងមុនចេញដំណើរ និងទទួលបានលិខិតបញ្ជាក់ ដើម្បីភ្ជាប់ជាមួយលិខិតឆ្លងដែន​សម្រាប់ធ្វើដំណើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា សម្រាប់ពេលទៅដល់ប្រទេសវៀតណាម ចុះពីលើយន្តហោះភ្លាម មាន​ក្រុមការងាររបស់ម្ចាស់ផ្ទះ បញ្ជូនយើងទៅធ្វើតេស្តជាមុនសិន មុននឹងចេញធ្វើដំណើរទៅកន្លែងផ្សេងៗ​ទៀត ហើយមុនត្រឡប់មកពីវៀតណាមវិញ នឹងត្រូវធ្វើតេស្តរកកូវីដ-១៩ ម្តងទៀត ហើយគេនឹង​ចេញលិខិតបញ្ជាក់ឱ្យយើងសម្រាប់ត្រឡប់មកវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT