Mason Mount បានអះអាងថានៅពេលនេះក្រុមតោខៀវ Chelsea គឺជាក្រុមល្អជាងគេនៅលើលោកនេះហើយ បន្ទាប់ពីយកឈ្នះលើក្រុម Manchester City ១-០ លើកពានរង្វាន់ UEFA Champions League ។
យុវជនឆ្នើមរបស់អង់គ្លេសខាងលើគឺជាអ្នកបញ្ជូនបាល់ឱ្យទៅ Kai Havertz រកគ្រាប់បាល់ជ័យជម្នះលើក្រុម Manchester City បាននៅចុងតង់ទី១។ ដោយ១គ្រាប់នេះដែរ ក៏ជាគ្រាប់បាល់ ជួយឱ្យតោខៀវទទួលបានឱកាសឈ្នះពានរង្វាន់ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Thomas Tuchel ផងដែរ ក្រោយពីពួកគេភ្លាត់ចាញ់ Leicester City នៅ FA Cup កន្លងទៅ។
ក្រោយពីចប់ការប្រកួត Mount បានបង្ហាញចំណាប់អារម្មណ៍ថា៖ “យើងបានមកដល់វគ្គផ្ដាច់ព្រ័ត្រ ហើយយើងបានឈ្នះវា។ វាហាក់បីដូចជាឱកាសពិសេសខ្លាំងណាស់ ដែលខ្ញុំពិបាកក្នុងការរកពាក្យមកនិយាយ។ ឈ្នះពានរង្វាន់នេះ មិនមែនជារឿងងាយស្រួលឡើយ យើងបានផ្ដល់គ្រប់យ៉ាងលើទីលាន ហើយខណៈនេះយើងគឺជាក្រុមល្អជាងគេបំផុតនៅលើលោកហើយ”៕
ប្រភព៖ BBC