ក្រុម Brentford បានឡើងមកលេងលីគកំពូលអង់គ្លេស Premier League វិញហើយ បន្ទាប់ពីលេង Play Off ឈ្នះក្រុម Swansea ក្នុងលទ្ធផល ២-០ ។
Brentford ឆ្នាំចុងក្រោយដែលពួកគេបានលេងនៅលីគកំពូលអង់គ្លេសនោះ គឺឆ្នាំ១៩៤៦។ ចាប់តាំងពីឆ្នាំនោះមក ពួកគេធ្លាក់ទៅលេងនៅលីគក្រោម ងើបឡើងវិញមិនរួចឡើយ។ ដោយទើបតែឆ្នាំនេះទេ ទើបពួកគេអាចត្រលប់មកវិញបាន ក្រោយចំណាយពេល៧៥ឆ្នាំ។
ដូច្នេះនៅរដូវកាលក្រោយ ក្រុមដែលត្រូវឡើងលេងពានរង្វាន់ Premier League ទាំង៣គឺ Norwich City , Watford និង Brentford ខាងលើនេះឯង៕
ប្រភព៖ BBC