ជាដំណឹងភ្ញាក់ផ្អើលមួយសម្រាប់ក្លឹប Inter Milan ដែលមានការចុះផ្សាយថា លោក Antonio Conte អាចនឹងចាកចេញពីតំណែង ក្រោយទើបជួយក្រុមឈ្នះពាន Serie A ដែលខកខានអស់រយៈពេលជិត ១០ ឆ្នាំ។
ហេតុផលក៏ដោយសារបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបដែលមិនអាចចំណាយទៅតាមតម្រូវការដែលបុរសជនជាតិអ៊ីតាលីចង់បាន ហេតុនេះ Conte ក៏ជ្រើសរើសផ្លូវបែក ហើយទ្រនំក្លឹបបន្ទាប់អាចជានៅក្លឹបអង់គ្លេស។
បើតាមសារព័ត៌មាន Sky Sport បានចុះផ្សាយថា អ្នកដែលនឹងចូលទៅជំនួសតំណែង Conte គឺលោក Simone Inzaghi ដែលបច្ចុប្បន្នជាអ្នកចាត់ការរបស់ក្លឹប Lazio។ ដំណឹងនេះអាចជាប្រកាសនៅប៉ុន្មានម៉ោងទៀត ព្រោះកិច្ចព្រមព្រៀងបានឈានដល់ការសម្រេចពីភាគីទាំងសងខាងរួចរាល់ហើយ។
បញ្ជាក់ថា អ្នកចាត់ការវ័យ ៤៥ ឆ្នាំ Inzaghi បានឆ្លងកាត់ការដឹកនាំក្លឹប ៣៣៧ ប្រកួត ឈ្នះ ១៩១ ស្មើ ៥៥ និងចាញ់ ៩១ លើក។ គ្រាប់បាល់រកបានសរុប ៧០៤ និងរបូតសរុប ៤៤៥ គ្រាប់៕
ប្រភព៖ Sky Sport