អនាគតរបស់ David de Gea ជាមួយក្លឹប Man Utd អាចនឹងត្រូវបញ្ចប់ត្រឹមរដូវក្តៅខាងមុខ ប្រសិនជាចចាមអារ៉ាមដែលលេចឡើងក្លាយជាការពិតមែននោះ។
ដំណឹងចុងក្រោយបានចុះផ្សាយថាលោក Ole Gunnar Solskjaer ចង់បានអ្នកចាំទីថ្មី នៅតំណែងដៃទីមួយ ហើយចង់លក់ David de Gea ទៅឲ្យក្លឹប Atletico Madrid ជាថ្នូរប៉ះប៉ូវលើការចំណាយ។ នោះគឺបិសាចចង់បាន Jan Oblak ដែលមានតម្លៃ ៧០ លានផោន តែមិនចង់ចំណាយលុយសុទ្ធនោះទេ។
បើតាមមើលហាងឆេងថ្លៃខ្លួនរបស់ De Gea ក្រុមបិសាចក្រហមអាចកើបចំណូលវិញបានប្រមាណជិត ២០ លានផោនប៉ុណ្ណោះ ពោលក្លឹបត្រូវបន្ថែមដល់ ៥០ លានផោនទៀត ដើម្បីយកបាន Oblak មក Old Trafford។
យើងមិនច្បាស់នោះទេថា Atletico ព្រមលក់ Oblak ឬអត់ ព្រោះពេលនេះពួកគេកំពុងធ្វើបានល្អជាពិសេសនៅលីគកំពូលអេស្ប៉ាញដែលទើបតែឈ្នះពានរង្វាន់ក្រោយខកខានជិត ៨ ឆ្នាំ។ បញ្ជាក់ថាអ្នកចាំទីសញ្ជាតិស្លូវ៉ានីបង្ហាញខ្លួនឲ្យ At ៣០៣ ប្រកួត សង្គ្រោះបាល់ Clean Sheet បាន ១៥៩ លើក និងរបូតគ្រាប់បាល់ ២១២ គ្រាប់ប៉ុណ្ណោះ៕
ប្រភព៖ Metro