Rio Ferdinand អតីតខ្សែការពារកណ្ដាលរបស់ United បានបង្ហាញការយល់ឃើញនៅរដូវកាល ២០២០/២១ អំពីខ្សែការពារកណ្ដាលល្អបំផុតទាំង ៤ នៅ Premier League ដោយមានកីឡាកររបស់ Man City ដល់ទៅ ២ រូប។
ប្រាប់ BT Sports លោក Ferdinand និយាយ៖ “ខ្ញុំគិតថា Rudiger អាចថាល្អបំផុតលំដាប់ទី ២ ឬទី ៣ នៅខ្សែការពារកណ្ដាលល្អបំផុត ហើយបន្ទាប់មកគឺ [Ruben] Dias និង [John] Stones ហើយ [Harry] Maguire”។
បញ្ជាក់ថា Chelsea ដោយសារបាន Rudiger យឹតយោងនៅតំណែងការពារកណ្ដាល នាំឲ្យពាក់កណ្តាលរដូវកាលនេះ ពួកគេរបូតតែ ១៤ គ្រាប់គត់។ រីឯ City សក្តិសមណាស់ដែល Stones និង Dias ជាខ្សែការពារដ៏ល្អបំផុត ព្រោះដោយសារចំណែកពួកគេទើបក្រុមអាចឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ UCL និងឈ្នះជើងឯកនៅ PL រដូវកាល ២០២០/២១។ រីឯ Harry Maguire តែងតែជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Solskjaer សឹងតែគ្រប់ការប្រកួត ជាប់ឈ្មោះជាកីឡាករឈរជើងច្រើនបំផុតមួយនៅលីគកំពូលអង់គ្លេសរដូវកាលនេះ៕
ប្រភព៖ SportBible