ការប្រកួតនាវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាល ២០២០/២១ នឹងរកឃើញក្រុមឈ្នះជើងឯកនៅចុងខែនេះ ដោយរវាងក្រុមតោខៀវ Chelsea និងមេឃខៀវ Man City។
មុនឈានដល់ការប្រកួត យើងធ្វើការបណ្តុំចូលគ្នារវាងកីឡាករក្រុមទាំងពីរ ឲ្យចេញជាឈុត ១១ រូបល្អបំផុត ហើយក្នុងនោះមានកូនក្រុមរបស់លោក Thomas Tuchel តែ ៣ រូបប៉ុណ្ណោះ។
អ្នកចាំទី: Ederson
ខ្សែការពារ: Dias, Thiago Silva, Chilwell, Cancelo
ខ្សែបម្រើ: Gundogan, Kante, De Bruyne
ខ្សែប្រយុទ្ធ: Foden, Aguero, Mahrez
ជាការពិតយើងឃើញថា តំណែង ៣ រួមមានបម្រើកណ្តាល Kante, ការពារស្លាប Chilwell និងការពារកណ្តាល Silva ជាឈ្មោះកីឡាករ Chelsea ក្នុងឈុតនេះ ហើយបើមើលតាមភាពជាក់ស្តែងគឺពួកគេធ្វើបានល្អជាងកីឡាកររបស់ City ពិតមែន។ ចុះអ្នករាល់គ្នាវិញយល់ឃើញបែបណាដែរ?
ប្រភព៖ Sportsmole