ក្រុមមេឃខៀវ Manchester City បានត្រៀមកញ្ចប់ប្រាក់រហូតដល់១០០លានផោនឯណោះ ដើម្បីដាក់ដេញថ្លៃទិញយកខ្សែប្រយុទ្ធ Jack Grealish នៅរដូវកាលថ្មីខាងមុខនេះ។
ម្ចាស់ជើងឯកពានរង្វាន់ English Premier League ខាងលើនៅសល់ការប្រកួតធំមួយទៀតនៅយប់នេះ ដោយប៉ះជាមួយក្រុម Chelsea សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ។ យ៉ាងណាមិញ ក្រុមការងាររបស់ក្លឹប Man City ក៏បានគិតពីគម្រោងសម្រាប់រដូវកាលថ្មីខាងមុខនេះរូចទៅហើយដែរ ជាពិសេសសម្រាប់កីឡាករត្រូវនាំចូលតែម្ដង។
ក្រុមរបស់លោក Pep បានដាក់គោលដៅយកខ្សែប្រយុទ្ធអង់គ្លេស Grealish ជាគោលដៅទី១របស់គេ។ ដោយតម្លៃដែលគេប៉ាន់ស្មាននោះទំនងជា១០០លានផោនឯណោះ ទើបក្រុម Aston Villa ព្រមលក់។ ក្រុម Man City ចង់បានកីឡាករវ័យ២៥ឆ្នាំខាងលើនេះ បន្ទាប់មកគឺ Harry Kane របស់ក្រុម Spurs ៕ប្រភព Dailymail