ក្រុម Villarreal ដែលជាម្ចាស់ជើងឯកពានរង្វាន់ Europa League រដូវកាលនេះ ក៏នឹងមានឈ្មោះលេងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយផងដែរ។
ក្រុមរបស់លោក Unai Emery នេះ នឹងក្លាយជាក្រុមទី៥ចេញពីអេស្ប៉ាញ ដែលបានលេងពានរង្វាន់ UEFA Champions League រដូវកាលថ្មីខាងមុខ។ ដោយក្រុម៤ទៀតមានដូចជា AT Madrid , Real Madrid , Barcelona និង Sevilla ។ មួយវិញទៀត Villarreal ក៏នឹងស្ថិតនៅ Pot1 ជាមួយក្រុមតាមជើងឯកនីមួយៗផងដែរ។
នេះជារឿងអស្ចារ្យខ្លាំងណាស់សម្រាប់ក្រុម Villarreal ព្រោះមុនឈ្នះ Europa League នេះ ពួកគេនៅលេខរៀងទី៧ក្នុងតារាង La Liga ឯណោះ។ តែបានឈ្នះពាននេះ បានធ្វើឱ្យក្រុមមួយនេះមានឱកាសលេង Champions League វិញ ហើយនឹងមានឱកាសប្រជែងពាន UEFA Super Cup ផងដែរ៕ប្រភព Marca