លោក Zidane បានសម្រេចចិត្តចាកចេញពីក្រុម Real Madrid ហើយ បន្ទាប់ពីចូលខ្លួនដឹកនាំជាថ្មី និងមិនទទួលបានលទ្ធផលល្អសោះនារដូវកាលនេះ។
អ្នកចាត់ការបារាំងខាងលើនេះ បានបញ្ចប់រដូវកាលនេះ ដោយបានលេខ២នៅ La Liga និងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ។ តែដោយសារមិនអាចជួយក្រុមឈ្នះពានរង្វាន់បាននេះហើយ ទើបបានជាលោកសម្រេចចិត្តលាឈប់ដោយខ្លួនឯងតែម្ដង។
Zidane តែងតែនិយាយថាលោកមិនចង់ឱ្យក្លឹបឬខាងណាពិបាកនោះទេ។ ការសម្រេចចិត្តចាកចេញនេះគឺដើម្បីឱ្យបានល្អទាំងអស់គ្នាទៅថ្ងៃមុខ ហើយលោកជឿជាក់ថាអ្នកថ្មីមកដឹកនាំនឹងកាន់តែធ្វើឱ្យក្រុម Real Madrid កាន់តែប្រសើរឡើង៕ប្រភព Marca