Edinson Cavani នៅតែជាតួឯកសម្រាប់ Man Utd កាលពីយប់មិញ ដែលអាចរកបានមួយគ្រាប់យកស្មើទល់ Villarreal មុនបន្ថែមម៉ោងនិងឈានដល់ការស៊ុតបាល់ប៉េណាល់ទី ហើយខាងក្រុមអេស្ប៉ាញជាអ្នកឈ្នះ។
យ៉ាងណាមួយគ្រាប់នៅនាទី ៥៥ របស់ Cavani ក៏បានចារក្នុងកំណត់ត្រាកីឡាករទី ៣ ដែលមានអាយុ ៣៤ ឆ្នាំឬចាស់ជាងនេះ អាចរកបានគ្រាប់បាល់នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប ដែលខកខានកើតមានជិត ១០ ឆ្នាំមកហើយ។ នោះគឺអ្នកទី ១ ធ្វើបានដោយកីឡាករ Gary McAllister នៅអាយុ ៣៦ ឆ្នាំ កាលលេងឲ្យ Liverpool នៅ UEFA Cup រដូវកាល ២០០១/០២ និងអ្នកទី ២ គឺ Didier Drogba អាយុ ៣៤ ឆ្នាំ កាលលេងឲ្យ Chelsea នៅ UEFA Champions League រដូវកាល ២០១១/១២។
គួរបញ្ជាក់ដែរថា នេះបាននាំឲ្យ Cavani រកបានគ្រាប់បាល់សរុបសម្រាប់ United នៅរដូវកាល ២០២១/២២ គ្រាប់ការប្រកួតទាំងអស់ឡើងដល់ ១៧ គ្រាប់និង Assist ៦ លើក នៅការបង្ហាញខ្លួន ៣៩ ប្រកួត។ កុងត្រារបស់គេមានសុពលភាពមួយឆ្នាំទៀត ពោលគឺត្រូវផុតនៅបញ្ចប់រដូវកាលក្រោយ៕
ប្រភព៖ Opta