ពានរង្វាន់ Europa League រដូវកាល ២០២០/២១ ទីបំផុតយើងបានរកឃើញក្រុមឈ្នះជើងឯកហើយ នោះគឺបានទៅលើ Villarreal ដែលយកឈ្នះនៅបាល់ប៉េណាល់ទីថែមម៉ោងក្នុងលទ្ធផល ១១-១០។
ជាមួយការប្រកួតដ៏ស្វិតស្វាញនេះ ក៏អរគុណយ៉ាងក្រៃលែងដល់អ្នកចាត់ការលោក Unai Emery ដែលគេជឿថា មានវត្តមានរបស់លោកទើបអាចជួយឲ្យក្លឹបឈ្នះពានរង្វាន់អឺរ៉ុបជាលើកដំបូងនេះបាន ព្រោះវាគួបផ្សំនឹងបទពិសោធន៍ជោកជាំរបស់លោកនៅពាននេះស្រាប់។
Emery ធ្លាប់ដឹកនាំក្រុមឲ្យឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Europa League ចំនួន ៥ លើក ហើយឈ្នះ ៤ លើក និងចាញ់ ១ លើក។ បរាជ័យសារនោះ គឺកាលលោកដឹកនាំក្លឹប Arsemal ចាញ់ក្លឹប Chelsea ដោយលទ្ធផល ២-១ នៅរដូវកាល ២០១៨/១៩។
ជាមួយជ័យជម្នះសារនេះដែរ ក៏នាំឲ្យអ្នកចាត់ការជនជាតិអេស្ប៉ាញ បានក្លាយឈ្មោះជាអ្នកចាត់ការដំបូងក្នុងលោកដែលអាចឈ្នះពាន UEFA Cup/Europa League ចំនួន ៤ លើក (២០១៣/១៤, ២០១៤/១៥, ២០១៥/១៦ និង ២០២០/២១) ដោយយកឈ្នះកំណត់ត្រាអ្នកចាស់ដែលឈ្នះ ៣ លើក គឺលោក Giovanni Trapattoni៕
ប្រភព៖ Opta