ការប្រកួតរវាង Villarreal និង Man Utd នៅប៉ុន្មានម៉ោងមុននេះ ទីបំផុតយើងសម្រេចរកឃើញក្រុមឈ្នះពានជាផ្លូវការ នោះគឺបានទៅលើក្រុមអេស្ប៉ាញ Villarreal ដែលក្លាយជាម្ចាស់ជើងឯក Europa League រដូវកាល ២០២០/២១។
ក្រោមការដឹកនាំរបស់លោក Unai Emery នាំឲ្យ Villarreal អាចទប់ស្មើ Man Utd ១–១ រយៈពេល ៩០ នាទីពេញ ហើយឈានដល់ការបន្ថែមម៉ោង ១៥ នាទីពីរដង មុនឆ្ពោះទៅដល់ការស៊ុតប៉េណាល់ទីយកចាញ់ឈ្នះ។
លទ្ធផលបាល់ប៉េណាល់ទីគឺ Villarreal ឈ្នះ ១១–១០ ពោលគឺកីឡាករមួយក្រុមស៊ុតទៅមកចូលទីទាំងអស់ លើកលែងតែអ្នកចុងក្រោយដែលជាតំណែងអ្នកចាំទីត្រូវស៊ុតនោះគឺ David de Gea ខកខានការបញ្ចប់ទី ហើយអ្នកចាំទីរបស់ Villarreal គឺ Geronimo Rulli អាចធ្វើបាន នាំឲ្យក្រុមទទួលបានជ័យជម្នះ។
គួរបញ្ជាក់ថា នេះជាពានរង្វាន់ UEL លើកទី ១ របស់ក្លឹប Villarreal និងជាលើកទី ៤ របស់អ្នកចាត់ការលោក Unai Emery ដែលត្រូវបានគេរាប់ចូលជាគ្រូស្តេចពាន UEL មួយរូបក្នុងលោក៕