ក្លឹប Real Madrid ត្រូវបានគេដឹងថាអាចនឹងយក Marcelo ទៅប្ដូរយក Alex Sandro របស់ Juventus ក្រោយពីទំនាក់ទំនងរវាងខ្សែការពារប្រេស៊ីល ជាមួយអ្នកចាត់ការថ្មី Julen Lopetegui មិនល្អដូចការរំពឹងទុក។
ទំនាក់ទំនងមិនល្អនេះ បែកធ្លាយក្រោយពីការប្រកួតជាមួយក្រុម Girona កន្លងទៅ នៅពេលដែលលោក Julen Lopetegui សម្រេចប្ដូរ Marcelo ចេញ។ ស្របពេលដែលថ្មីៗនេះ កីឡាករប្រេស៊ីលផ្ទាល់ក៏បង្ហាញការមិនពេញចិត្តចំពោះអ្នកចាត់ការថ្មីនេះដែរ ហើយសាមីខ្លួនផ្ទាល់មានចិត្តចង់ទៅលេងជាមួយ Cristiano Ronaldo ដែលជាមិត្តល្អខ្លួនថែមទៀត។ សម្រាប់ Juventus វិញ មានដំណឹងចង់បានខ្សែការពាររូបនេះ តាំងពីរដូវក្ដៅកន្លងទៅម្ល៉េះ ប៉ុន្តែមិនអាចយកបានទាន់ពេលវេលា។
ប្រសិនបើដូចខាងលើនេះមែន Real Madrid ចង់បាន Sandro មកវិញ ក្នុងការចរចាផ្ទេរ Marcelo នេះ។ ស្របពេល Juventus ឯណោះ មិនចង់បាត់បង់ខ្សែការពាររូបនេះឡើយ បើទោះជាខ្លួនចង់បាន Marcelo ក្ដី។ Sandro ជាខ្សែការពារល្អ ដែលបានជួយក្រុម Juventus ច្រើនមែនទែន និងមានក្លឹបជាច្រើនចង់បានរូបគេនៅរដូវក្ដៅកន្លងទៅ៕ប្រភព៖ dailymail