ខ្សែប្រយុទ្ធ Karim Benzema ជឿជាក់ថាលោក Zidane នឹងមិនចាកចេញពីក្រុម Real Madrid ឡើយ បើទោះជាពេលនេះមានដំណឹងលេចឮជាច្រើនរឿងចាកចេញក៏ដោយ។
Benzema ដែលកំពុងសប្បាយចិត្តក្នុងទម្រង់លេងដ៏ល្អរបស់ខ្លួននោះ និងបានជាប់ជម្រើសជាតិបារាំងវិញនោះ បានអះអាងថារូបគេមានទំនុកចិត្ត រដូវកាលក្រោយ Zidane នឹងបន្ដដឹកនាំ Real Madrid ទៀត។ ខ្សែប្រយុទ្ធរូបនេះ មិនបានមើលឃើញពីការចង់ចាកចេញរបស់អ្នកចាត់ការរូបនេះឡើយ ផ្ទុយទៅវិញមានតែការខិតខំបន្ថែមទៀតសម្រាប់ត្រៀមរដូវកាលថ្មី។
កីឡាករវ័យ៣៣ឆ្នាំខាងលើបាននិយាយថា៖ “គាត់នៅតែជាគ្រូបង្វឹកទេ មែនអត់ពេលនេះ? អ្នកបានឃើញហើយ គាត់មិនទៅណាទេ។ ប្រសិនបើគាត់ចាកចេញ គាត់នឹងចាកចេញហើយប្រាប់គ្រប់គ្នា តែពេលនេះខ្ញុំមិនបានឃើញថាគាត់ចង់ចាកចេញឡើយ”៕
ប្រភព៖ DailyMail