អ្នកចាត់ការ Man Utd ថា​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​នេះ គឺ ៥០-៥០

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ២៦ ​ឧសភា ឆ្នាំ ២០២១ នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ជំនួប Man Utd ទល់ Villarreal នា​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ដែល​វា​ជា​ប្រកួត​សំខាន់​ទី ២ បន្ទាប់​ពី​ព្រឹត្តិការណ៍ UEFA Champions League នៅ​ចុង​សប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ឈាន​ដល់​ការ​ប្រកួត អ្នកចាត់ការ​លោក Ole Gunnar Solskjaer ក៏​បាន​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​បែប​នេះ​ថា៖ “គ្រប់​កីឡាករ​ទាំង​អស់​ដែល​បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​គឺ​តែងតែ​ទទួល​រង​សម្ពាធ និង​ការ​រំពឹង​ទុក​នូវ​ជ័យជម្នះ អ្នក​ត្រូវ​រៀបចំ​ខ្លួន​ដើម្បី​ឈ្នះ ហើយ​យើង​ធ្វើ​អ្វី​ដែល​បាន​រំពឹង​ទុក គ្រាន់​តែ​ខ្ញុំ​ក៏​ច្បាស់​ថា Unai [Emery] គេ​ក៏​មាន​អារម្មណ៍​ដូច​យើង​អ៊ីចឹង​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា៖ “វា​ជា​ការ​ប្រកួត​ជម្រុះ​ដ៏​វែងឆ្ងាយ​មួយ មុន​តែ​យើង​អាច​ឈាន​ជើង​មក​ដល់​ចំណុច​នេះ អ៊ីចឹង​វគ្គ​នេះ​គឺ ៥០-៥០ ហើយ ដោយ​ខ្ញុំ​មាន​ទំនុកចិត្ត​ថា​យើង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ប្រកួត ហើយ​គ្រប់​យ៉ាង​គឺ​វា​អាច​កើត​ឡើង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា លោក Ole Gunnar Solskjaer មិន​ធ្លាប់​ភ្លក់​រសជាតិ​ឈ្នះ​ពាន Europa League នាម​ជា​អ្នកចាត់ការ​នោះ​ទេ ខណៈ​ដែល​លោក Unai Emery អាច​រាប់​ថា​ជា​ស្តេច​ពាន UEL ដោយ​លោក​ធ្លាប់​ឈ្នះ​ ៣ លើក ជាមួយ Sevilla ហើយ​យប់​នេះ​អាច​នឹង​ក្លាយ​ជា​លើក​ដំបូង​សម្រាប់ Villarreal៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT