ចាញ់​មិន​អស់​ចិត្ត​​លើក​មុន ពេលនេះ Stamp ប្តេជ្ញា​សង​សឹក Rassohyna ឲ្យបាន

អតីត​រាជ​នី​សង្វៀន​ពីរ​ប្រភេទ​កីឡា Stamp Fairtex បាន​កំពុង​សម្លឹង​រក​ឱកាសបោះ​ជំហាន​ទៅ​រក​ខ្សែក្រវាត់​ពិភព​លោក​ក្នុង​ប្រភេទ​កីឡា​ទី​៣​នៅ​ពេល​នាង​វិល​មក​កាន់​សង្វៀន​ ONE: EMPOWER ចុង​ខែ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ទី​២៨​ ខែ​ឧសភា ខាង​មុខ កីឡាការិនី​ថៃ​នឹង​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​៣​ទម្ងន់ atomweight មក​ពី​ប្រទេស​អ៊ុយក្រែន Alyona Rassohyna វគ្គ​៨​នាក់​ចុង​ក្រោយ​ខ្សែ​ក្រវាត់​ពិភពលោក ONE Women’s Atomweight World Grand Prix ដែល​ប្រជុំ​ដោយ​កីឡាការិនី​ទាំង​អស់មិន​ធ្លាប់​​មាន​ក្នុង​ព្រឹត្តិការណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ជា​ឱកាស​ដែល Stamp​ ត្រូវ​ជម្រះ​បញ្ជី​​ឲ្យ​ដាច់​ស្រឡះ បន្ទាប់​ពី​បរាជ័យ​លើក​ដំបូង​ទាំង​ចម្រូង​ចម្រាស​មិន​អស់​ចិន ហើយ​ប្តេជ្ញា​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

កីឡាការិនី​ដើម​កំណើត​ខេត្ត​បាតាយ៉ា បាននិយាយ​ថា ៖«ការ​ប្រកួត​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ។ ជាផ្នែក​នៃ​ព្រឹត្តិការណ៏​ដ៏​ធំ​ថំ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​គុន​ចម្រុះ​សម្រាប់​នារី។ វា​ជា​ឱកាស​របស់​ខ្ញុំ​ដើម្បី​កែ​កំហុស​ពី​អ្វី​ដែល​ខ្ញុំ​​ធ្វើ​​ឲ្យ​មាន​កំហុស​ឆ្គង់​កាល​ប្រកួត​ចុង​ក្រោយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​ច្បាស់​ថា ខ្ញុំ​ពិត​ល្អ​ជាង​នាង និង​អាច​យក​ឈ្នះ​នាង​បាន​ទេ។ ខ្ញុំ​កំពុង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Stamp ដែល​ជា​អតីត​​ជើង​ឯក​ឃីកបុកសីង និង​មួយ​ថៃ​ពិភព​លោក ONE Atomweight តែង​តែ​ចង់​ក្លាយ​ជា​បុគ្គល​ទី​១​ដែល​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​៣​ប្រភេទ​កីឡា។ សិស្ស​ក្លឹប Fairtex បាន​ធ្វើ​ដំណើរ​យ៉ាង​ល្អ​ក្នុង​អាជីព​គុន​ចម្រុះ​របស់​នាង​ដោយ​ទទួល​បាន​ជ័យជម្នះ​​៥លើក​ជាប់​គ្នា​ក្នុង​ឈ្នះ​ដោយផ្តួល​ដៃ​គូ​​ពាក់​កណ្តាល​ទី​៤​ដង និង​ឈ្នះ​ពិន្ទុ​១​ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មក នាង​បាន​ប្រកួត​ជា​មួយ Rassohyna កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​នៅ​ព្រឹត្តិការណ៍ ONE: UNBREAKABLE III ដែល​នាង​ធ្វើ​បាន​យ៉ាង​ល្អ​តាម​រយៈ​ជំនាញ​វ៉ៃ​ឈរ​របស់​នាង​ស្ទើរ​តែ​ផ្តួល​ក្នុង​ទឹក​ទី​១​ទៅ​ហើយ។ នៅ​ទឹក​ទី​២ នាង​នៅ​តែ​បន្ត​ដាក់​គំនាប​យ៉ាង​ល្អ​ដែល​មើល​ទៅ​មាន​ប្រៀប​តែ​ម្តង។ នៅ​ទឹក​ទី​៣ នាង​ក៏​នៅ​តែ​ធ្វើ​បាន​ល្អ​ហើយ​ច្បាស់​ណាស់​ថា នាង​នឹង​ឈ្នះ​ពិន្ទុ​ដាច់​ ប៉ុន្តែ​នៅ​ប្រហែល​ជា​២០​វិនាទី​ចុង​ក្រោយ កីឡាការិនី​អ៊ុយក្រែន​មាន​ឱកាស​អោប និងឃ្លេជាប់​ ហើយ​អ្វី​ៗ​បាន​ប្រែ​ប្រួល​ទាំង​ស្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​នោះ Rassohyna បាន​រឹត និង​ឃ្លេ​ដៃ​បន្ថែម​ក​របស់​កីឡាការិនី​ថៃ​ម្នាក់​នេះ។ នៅ​សល់​តែ​៧​វិនាទី​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ ស្រាប់​តែ​នាង​លើក​ដៃ​គោះ​ស្មា​របស់​កីឡាការិនី​អ៊ុយ​ក្រែង ហើយ​អាជ្ញា​កណ្តាល​ឃើញ​សកម្មភាព​​នេះក៏​​បញ្ឈប់​ការ​ប្រកួត​តែម្តង។

ក្រោយ​ចប់​ការ​ប្រកួត Stamp បាន​តវ៉ា​ថា នាង​មិន​បាន​មិន​មាន​ចេតនាគោះ​ដៃ​ចុះ​ចាញ់​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​និយាយ​ថា ៖«ខ្ញុំអត់​មាន​ន័យ​ថា គោះ​ដៃ​ចុះចាញ់​ទេ។  នៅ​គោល​ជំហរ​នោះ ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​ការ​ហ្វឹក​ហាត់។ ខ្ញុំ​នៅ​អាច​ដក​ដង្ហើម​បាន ហើយ​អាច​ងើប​មុខ​ចេញ​ពី​ដៃ​គូ​បាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«នៅ​ពេល​នោះ ខ្ញុំ​អាច​ដក​ដង្ហើម​បាន​ធម្មតា។ ខ្ញុំ​កំពុង​ព្យាយាម​យក​ដៃ​ទៅ​ចាប់​​មុខ​របស់​នាង តែ​​អាជ្ញា​កណ្តាល​យល់​ខុសថា ខ្ញុំ​គោះ​ដៃ​ចុះ​ចាញ់។ យ៉ាង​ណា ខ្ញុំ​យល់​ពី​ប្រតិកម្ម​របស់​អាជ្ញា​កណ្តាល​ដើម្បី​សុវត្ថិភាព​​អត្តពលិក»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​នោះ​នាង​បាន​ធ្វើ​ការ​តវ៉ា​ដែរ ប៉ុន្តែ​លទ្ធផល​មិន​អាច​កែ​ប្រែ​បាន។ នាង​និយាយ​ថា ៖«ខ្ញុំ​ទទួល​ស្គាល់​ថា ខ្ញុំ​ពិត​ជា​ខឹង​អាក្រក់​ណាស់​ ដូច​ឃើញ​ក្នុង​វីដេអូ​ស្រាប់។ បន្ទាប់​មក ខ្ញុំ​បាន​ទៅ​បន្ទប់​សណ្ឋាគារ ខ្ញុំ​បានផ្តួល​ខ្លួន និង​យំ​ស្ទើរ​ពេញ​មួយ​យប់។ ខ្ញុំមិន​មែន​ជា​មនុស្ស​ដែល​ចូល​ចិត្ត​រអ៊ូរទាំ​តាម​បណ្តាញ​ទំនាក់​ទំនង ឬ​សាធារណៈ​ទេ។ ខ្ញុំ​បាន​ធ្វើ​ការ​តវ៉ា ពិត​មែន តែ​ខ្ញុំ​មិន​ដឹង​អ្នក​ដទៃ​គិត​យ៉ាង​យ៉ាង​ណា តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា ខ្ញុំ​គ្មាន​ចេតនា​គោះ​ដៃ​ចុះ​ចាញ់​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា ភាព​ជូរ​ចត់​ទាំង​អស់​នោះ​នឹង​ត្រូវ​ជម្រះ​ចេញ​ឲ្យ​ស្រឡះ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ខាង​មុខនេះ។ បន្ទាប់​ពី​ឆ្លង​កាត់​៣​ទឹក​កាល​ពី​លើកមុនណ សិស្សក្លឹប Fairtex ហាក់​ស្គាល់​ច្បាស់​ពី​ចំណុច​ខ្លាំង និង​ខ្សោយ​របស់ Rassohyna ដែល​នាង​ជឿ​ថា នាង​អាច​យក​ឈ្នះ​បាន​​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនី​ថៃ​និយាយ​ថា ៖«នាង​ពិត​ជា​ល្អ​ជំនាញ​ក្រោម​គឺ​យើង​ឃើញ​ច្បាស់​ហើយ។ ការ​ឃ្លេ​ដៃ​របស់​គាត់​ពិត​ជា​បច្ចេកទេស​ដ៏​គ្រោះ​ថ្នាក់​បំផុត តែ​​កាល​ប្រកួត​លើក​មុន ខ្ញុំ​បាន​គេច​ផុត​គ្រប់​ពេល​វេលា។ ខ្ញុំ​នឹង​​​ត្រៀម​ខ្លួន​ឲ្យ​​បាន​រួច​រាល់​សម្រាប់​ទប់​ទល់​នឹង​ក្បាច់​ក្រោម​របស់​គាត់។ ជា​ពិសេស​នោះ ខ្ញុំ​នឹង​បង្ហាញ​អ្វី​ម្យ៉ាង​ដែល​ថ្មី​ចូល​កាន់​សង្វៀន​លើក​នេះ ហើយ​​ប្រាកដ​ច្បាស់​ថា ខ្ញុំ​នឹង​ឈ្នះ​ការ​ប្រកួត​នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​នាំ​យក​អ្វី​ដែល​ថ្មី​គឺ​សំដៅ​លើ​ជំនាញ​របស់​សម្លាប់​ដៃ​គូ​របស់​នាង​ដែល​មាន​ឱកាសហើយ​តែ​មិន​ផ្តាច់។ ប៉ុន្តែ​ឥឡូវ​នេះ នាង​បាន​ដឹង​ខ្លួន និង​បាន​អភិវឌ្ឍ​ហើយ​ដើម្បី​ឱកាស​ឆ្ពោះ​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់ ONE Women’s Atomweight World Grand Prix semifinals។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បាន​និយាយ​ថា ៖«ការ​ប្រកួត​ចុង​ក្រោយ​ជា​មេ​រៀន​មួយ​សម្រាប់​ខ្ញុំ។ លើក​នេះ បើ​មាន​ឱកាស​គឺ​ខ្ញុំ​នឹង​ផ្តាច់​ផ្តាច់​ហើយ មិន​ទុក​ឱកាស​ទេ។ ខ្ញុំ​នឹង​អ្វី​គ្រប់​យ៉ាង​ដើម្បី​បញ្ឈប់​ការ​ប្រកួត​មួយ​នេះ ហើយ​ដើរ​ចេញ​ពី​សង្វៀន​​ក្រោយ​ពេល​ដៃ​របស់​ខ្ញុំ​ត្រូវ​បាន​​អាជ្ញាកណ្តាល​លើក​ឡើង​លើ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT