ក្រុមជម្រើសជាតិកម្ពុជាហ្វឹកហាត់លក្ខណៈប្រមូលផ្តុំជាបន្ទាន់ ខណៈស៊ីហ្គេមនៅវៀតណាមត្រូវតែធ្វើ

ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំលក្ខណៈចង្អៀត នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដោយផ្តោតសំខាន់លើការបញ្ជាក់អំពីការរៀបចំរបស់ម្ចាស់ផ្ទះ ស៊ីហ្គេមវៀតណាមនៅចុងឆ្នាំ២០២១ថា ត្រូវតែរៀបចំធ្វើ១០០ភាគរយ និងប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចជាផ្លូវការអនុញ្ញាតឱ្យក្រុមជម្រើសជាតិកម្ពុជា វិលត្រឡប់ចូលហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញ ប៉ុន្តែស្ថិតក្នុងក្របខ័ណ្ឌបិទខ្ទប់ដើម្បីបង្ការពីជំងឺកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារថា កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួនពីរ គឺការបញ្ជាក់ជាថ្មីអំពីម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ប្រទេសវៀតណាម ដោយម្ចាស់ផ្ទះវៀតណាមបានអះអាងអំពីការរៀបចំ ប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១នេះ ត្រូវតែរៀបចំធ្វើ១០០ភាគរយ ដែលនេះគឺជាការបញ្ជាក់ជាថ្មី ក្រោយពីមានភាពស្រពេចស្រពិលអំពីការរៀបចំស៊ីហ្គេមនេះ​ដោយសារវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះហើយ ទើបក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក៏បានផ្តល់ភាពច្បាស់លាស់ថា ស៊ីហ្គេមឆ្នាំ២០២១ (២១វិច្ឆិកា-២ធ្នូ ឆ្នាំ២០២១) ហើយឱ្យបណ្តាប្រទេសនីមួយៗត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេមនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាមក៏បានធានាយ៉ាងច្បាស់ថាត្រូវតែធ្វើ ១០០ភាគរយដូចគ្នាផងដែរ។ «ខ្ញុំបានផ្តល់ព័ត៌មានទាំងអស់នេះជូនកិច្ចប្រជុំ ដើម្បីឱ្យសហព័ន្ធ កីឡាជាតិយើងបានត្រៀមខ្លួន ចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ ជាពិសេស គឺផ្តល់ ជូននូវកាលបរិច្ឆេតសំខាន់ៗពីពេលនេះរហូតដល់ពេលស៊ីហ្គេម តែម្តង ថាតើត្រូវធ្វើអ្វីខ្លះ ត្រូវចុះ ឈ្មោះយ៉ាងម៉េច ចុះឈ្មោះពេលណា ត្រូវចូលរួមពេលណា ពិធីបើក-បិទស៊ីហ្គេម ពេលណា និងលក្ខ ខណ្ឌបច្ចេកទេសយ៉ាងម៉េចខ្លះ គឺយើងនឹងដឹងច្បាស់លាស់ពិតប្រាកដ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះរបៀបវារៈសំខានទី២ ត្រូវបានឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន គូសបញ្ជាក់ថា ឯកឧត្តម ឈិន កេតនាប្រធានគណៈកម្មការពិធីការនៃ CAMSOC បានបង្ហាញរបាយការណ៍វឌ្ឍនភាព ការងារ របស់ខ្លួនយ៉ាងលម្អិត ដោយបានរៀបចំឯកសារផ្លូវការដាក់ជូនការសម្រេចពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និងជាប្រធាន CAMSOC។ នេះជាមោទនភាពមួយ នៃគណៈកម្មការជំនាញមួយនេះ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ដែលផ្តល់ឱ្យយើង នូវភាពកក់ក្តៅ ច្បាស់លាស់ ប្រកបដោយក្តីសង្ឃឹម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT