ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំងអស់ ដើម្បីត្រៀមលេងពានរង្វាន់ Euro នៅខែក្រោយនេះហើយ ដោយ២៦នាក់ លោក Luis Enrique យកតែ២៤នាក់ទេ។
ដោយឡែកអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រឆ្ងល់ទៀតនោះ គឺក្នុងបញ្ជីឈ្មោះនោះមិនមានវត្ដមានរបស់ប្រធានក្រុម Sergio Ramos ឡើយ និងគ្មានឡើយសូម្បីម្នាក់កីឡាកររបស់ក្រុម Real Madrid ត្រូវជាប់ជម្រើសជាតិ។ លោក Luis Enrique បានជ្រើសរើសកីឡាករប្លែក និងធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះកីឡាករមួយចំនួនក្នុងក្រុម មិនសូវបានលេងទេ តែក៏បានជាប់ជម្រើសជាតិ។ប្រភព៖ DailyMail
អ្វីដែលកាន់តែធ្វើឱ្យគេមិនអស់ចិត្តថែមទៀតនោះ គឺក្រុមជម្រើសជាតិគេអាចរើសបានដល់២៦នាក់ដើម្បីចូលរួម ប៉ុន្តែអតីតអ្នកចាត់ការក្រុម FC Barcelona រូបនេះយកតែ២៤នាក់នោះទេ៕