សរុបលទ្ធផលនិង​ចំណាត់​ថ្នាក់លីគកំពូលកម្ពុជាប្រចាំសប្ដាហ៍ទី៣

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការពារម្ចាស់ដំណែងជើងឯករដូវកាលមុន បឹងកេត បានបន្តចាញ់នៅប្រកួតទី៣ម្តងទៀតជាមួយក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ដោយលទ្ធផល ០ទល់១ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ សម្រាប់សប្តាហ៍ទី៣ ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១គ្រាប់ជ័យជម្នះរបស់ម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ធ្វើសម្រេចដោយកីឡាករ Elial Da Cruz Guardiano នៅនាទីទី៦២ ខណៈក្រុមបឹងកេតបានបាត់បង់ឱកាសស្វែងរកពិន្ទុជាថ្មីម្តងទៀត ពោលគឺឆ្លងកាត់៣ប្រកួតកន្លងមក ចាញ់ទាំង៣ប្រកួត ០ពិន្ទុ។ ក្រុមអង្គរថាយហ្គឺកំពុងបង្ហាញភាពលេចធ្លោរបស់ខ្លួន ដោយធ្វើបានយ៉ាងល្អនៅដើមរដូវកាលថ្មី ២០២១នេះ ដោយឆ្លងកាត់៥ប្រកួត ឈ្នះ៤ប្រកួត ស្មើ១ប្រកួត មិនទាន់ស្គាល់ចាញ់នៅឡើយ ដោយគ្រងដំណែងលើកំពូលតារាងបណ្តោះអាសន្នជាមួយនឹង១៣ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក៣ប្រកួតផ្សេងទៀត កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដែលបំពេញសប្តាហ៍ទី៣ដែរនោះ រួមមាន៖ ក្រុមវិសាខាប្រជែងបាន៣ពិន្ទុបន្ថែមពីក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣ទល់២, ក្រុមសូលទីឡូអង្គរបន្តចាញ់នៅប្រកួតទី៤ជាមួយក្រុមគីរីវង់សុខសែនជ័យ ដោយលទ្ធផល ១ទល់២ ស្របពេលដែលភ្នំពេញក្រោន ប្រជែងបាន៣ពិន្ទុបន្ថែមដែរពីក្រុមចំណូលថ្មី ខេត្តព្រៃវែង ដោយលទ្ធផល ៤ទល់១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លងកាត់៣ប្រកួតរបស់វិសាខា ឈ្នះ១ ស្មើ២ មាន៥ពិន្ទ ឈរនៅលេខ៧ ខណៈ៤ប្រកួតព្រះខ័នរាជស្វាយរៀង ឈ្នះ៣ ចាញ់១ មាន៩ពិន្ទុ ឈរលេខ២។ ៤ប្រកួតរបស់ សូលទីឡូអង្គរ ចាញ់ទាំង៤ប្រកួត ឈរនៅបាតតារាងចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោមក្រុមសរុប១៣ក្រុម ស្របពេលដែល ៥ប្រកួតរបស់ គិរីវង់សុខសែនជ័យ ឈ្នះ៣ និងចាញ់២ មាន៩ពិន្ទុ ឈរលេខ៤។ ចំពោះ៤ប្រកួតរបស់ភ្នំពេញក្រោន ឈ្នះទាំង៤ប្រកួត ឈរលេខ២ មាន១២ពិន្ទុ ខណៈ៤ប្រកួតរបស់ខេត្តព្រៃវែង ឈ្នះ១ ស្មើ១ និងចាញ់២ មាន៤ពិន្ទុ ឈរនៅលេខ៨បណ្តោះអាសន្ន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT