Ronaldo ​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ ​នៅ​អ៊ីតាលី ​លើស​អ្នក​លេខ​២ ​រហូត​៣​ដង

Cristiano Ronaldo ​គឺ​ជា​កីឡាករ​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ​បំផុត​នៅ​អ៊ីតាលី ​ដោយ​លើស​អ្នក​លេខ​២ ​រហូត​ដល់​ទៅ​៣​ដង​ឯ​ណោះ។

Ronaldo ​ចុះ​កុងត្រា​លេង​ឱ្យ Juventus ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​ផោន ពី​ក្រុម Real Madrid ​។ ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ រហូត​ដល់​២៨​លាន​ផោន​ឯ​ណោះ​ក្នុង​១​ឆ្នាំ។

ខណៈ ដែល​អ្នក​លេខ​២​វិញ ​Gonzalo Higuin ​​បាន​ត្រឹម​៨,៥​លាន​ផោន​ប៉ុណ្ណោះ ​ក្នុង​១​ឆ្នាំ។ តួលេខ​នេះ ​បញ្ជាក់​ថា Ronaldo ​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​គេ ​និង​លើស​អ្នក​លេខ​២ ​រហូត​ដល់​៣​ដង​ឯ​ណោះ។

មាន​តែ​កីឡាករ​២​នាក់​ទេ ដែល​មាន​ប្រាក់​ឈ្នួល​ច្រើន​ជាង​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ខាង​លើ​គឺ Lionel Messi ​បាន​៤០,៥​លាន​ផោន​ក្នុង​១​ឆ្នាំ ​នៅ Barcelona ​និង Neymar ​បាន​៣១,៧​លាន​ផោន​ក្នុង​១​ឆ្នាំ​នៅ​ក្លឹប ​PSG ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT